ខឹង​ប្រពន្ធ​ជំពាក់​លុយ​គេ ពេល​គេមកទារលុយបែរជាវាយប្រពន្ធ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៤ មិថុនា ២០១៧) ៖ ពេល​គេ​មក​ទារ​លុយ​ប្រពន្ធ ​បាន​ស្ទុះ​ទៅ​វាយ​ប្រពន្ធ ​និង​​យក​ទួ​ឡឺ​វី​ស​ចាក់​ប្រពន្ធ​ចំនួន​៤​កន្លែង បណ្តាល​ឲ្យ​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សេង ឡង់​ឌី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានកូន​២​នាក់ ។ ចំណែក​ជន​បង្ក​ជា​ប្តី​មានឈ្មោះ ភឹ​ម វណ្ណ​ចាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ត្រូវជា​ប្រពន្ធ​បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ​ប្តី​របស់​គាត់​តែងតែ​ផឹកស្រា​ស្រវឹង ដោយសារ​តែ​ជីវភាព​ខ្វះខាត​គាត់​បាន​ខ្ចី​លុយ​គេ​២​នាក់​ចំនួន​៣០០​ដុល្លារ នៅ​ថ្ងៃ​កើតហេតុ​ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ធ្វើ​ម្ហូប​ហូប​បាយ ស្រាប់តែ​មាន​អ្នក​មក​ទារ​លុយ​ទាំង​យប់ ហើយ​គាត់​ពុំ​មាន​លុយ​សង​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ដែល​គេ​មក​ទារ​លុយ ចំ​ពេល​ដែល​ប្តី​របស់​គាត់​កំពុង​ផឹកស៊ី​នៅ​ជិត​ផ្ទះ​របស់​ខ្លួន លុះ​ឃើញ​គេ​មក​ទារ​លុយ​ក៏​បាន​ដើរមក​រករឿង​គាត់ ហើយ​បាន​វាយ​ទៅ​លើ​រូប​គាត់​ពីរ​ទៅ​បី​ដៃ ធ្វើ​ឲ្យ​គាត់​យក​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ប្តី​វិញ ស្រាប់តែ​ប្តី​បាន​ស្ទុះ​ទៅ​យក​ទួ​ឡឺ​វី​សម​ក​ចាក់​លើ​រូប​គាត់​ចំ​ក្បាលពោះ គល់​សុដន់ ចំនួន​៣​កន្លែង និង​បាតដៃ​មួយ​កន្លែង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ភ្លាម​ៗ​នោះ​គាត់​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ផង​ដែរ ។

បើ​តាម​ការ​សាកសួរ​ពី​បុរស​ជា​ប្តី​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ក្រោយ​ពេល​កើតហេតុ​ជន​បង្ក​ជា​ប្តី​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​កន្ទោក បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

1

Related Articles

Back to top button
Close
Close