ថ្ងៃ​២០ ឧសភា ជា​ទិវា​ចងចាំ​មិនអាច​បំភ្លេច បាន​នូវ​សោកនាដកម្មខ្លោចផ្សាក្នុង​របប​ខ្មែរក្រហម

 

សារព័ត៌មាន​ Cambodia News/

1ភ្នំ​ពេញ (១៨ ឧសភា ២០១៧) ៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភានេះ​បាន​នាំ​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត ធ្វើ​ពិធី​បង្សុកូល រាប់​បាត​ព្រះសង្ឃ ចំនួន​២០៧​អង្គ នៅ​មជ្ឈមណ្ឌល ប្រល័យពូជសាសន៍​ជើងឯក ដើម្បី​ឧទ្ទិស​កុសល​ដល់​ប្រជាពលរដ្ឋ ដែល​ស្លាប់ ក្នុង​របប​ខ្មែរក្រហម​។​

ថ្ងៃ​២០ ឧសភា ជា​ទិវា​ចងចាំ​មិនអាច​បំភ្លេច បាន​នូវ​សោកនាដកម្ម ខ្លោចផ្សាក្នុង​របប​ខ្មែរក្រហម ដែល​បានសម្លាប់ ប្រជាពលរដ្ឋ​ខ្មែរ យ៉ាង​សាហាវឃោរឃៅ​ ជិត ២ លាន​នាក់ ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។​

​តាមរយៈ​ការសម្តែង​សិល្បៈ បង្ហាញ​ពី​ទិដ្ឋភាព​ខ្លោចផ្សា នៃ​ការកាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​របប​ខ្មែរក្រហម គឺ​ដូចគ្នា​ទៅនឹង​អ្វី ដែល​កើតឡើង នៅក្នុង​របប ប៉ុល ពត យើង​មិនអាច​បំភ្លេច បាន​ថ្ងៃ​២០​ឧសភា នោះទេ យើង​ចង់អោយ​អ្នក​ទាំងអស់គ្នា ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​បរទេស បានឃើញ​នូវ​ទុក្ខសោក​ខ្លោចផ្សា ដែល​ប្រជាពលរដ្ឋ បាន​ឆ្លងកាត់​កន្លងមក​៕

1 2 4 5

 

Related Articles

Back to top button
Close
Close