សម្តេចតេជោ ៖ សូមប្រជាពលរដ្ឋធ្វើដំណើរត្រូវបង្កើនការប្រយ័ត្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មីនា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើដំណើរត្រូវបង្កើនការប្រយ័ត្ន និងគោរពច្បាប់ចរចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខណៈដែលពេលនោះនឹងមានចរាចរណ៍មមាញឹកខ្លាំង។
ថ្លែងក្នុងពិធី សំណេះសំណាល និងប្រគល់សញ្ញាបត្រគ្រូឧទ្ទេសអធិការអប់រំ និស្សិតអធិការអប់រំ និស្សិតបរិញ្ញាជាន់ខ្ពស់ គ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញា+១)ជំនាន់ទី២១ និងគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ ជំនាន់ទី១៨ នៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបង្កើនការប្រុងប្រយ័ត្ន និងធានាឱ្យបាននូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលកំពុងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕