ក្រសួង​​ធម្មការ​​បញ្ជូន​​ក្រុម​ការ​ងារ​​ចុះទៅ​​ត្រួត​ពិនិត្យ​​ករណី​​ព្រះ​សង្ឃ​​ចេញ​​ក្បាច់​គុន​​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៤ កុម្ភៈ ២០១៧)  ៖ ក្រសួង​ធម្មការ​ឲ្យ​ដឹងថា ខ្លួន​បាន​ចាត់​បញ្ជូន​ក្រុមការងារ​ខ្លួន​ចុះទៅ​ត្រួតពិនិត្យ​ករណី​ដែល​ចៅអធិការ​វត្ត​មួយ​នៅ​ខេត្ត​​កំពង់ស្ពឺ​ចេញ​ក្បាច់គុន​ក្នុង​វិហារ ហើយ​ត្រូវបាន​គេ​ថត​វីដេអូ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​។​
​    ​
​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មុន្នី​បាន​បញ្ជាក់ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​កាលពី​ម្សិល​ម៉ិ​ញ​​ក្រសួង​បាន​ប្រជុំ និង​បានសម្រេច​ឲ្យ​ក្រុមការងារ​ចុះទៅ​ត្រួតពិនិត្យ​ពី​ករណី​ដែល​ព្រះសង្ឃ​ចេញ​ក្បាច់គុន​ក្នុង​ពី​ធី​បុណ្យ​គម្រប់​២២​វស្សា​​នៃ​ការ​គង់​ចាំ​ព្រះវស្សា​របស់​ព្រះចៅអធិការ​វត្ត​គីរីរម្យ​ថ្មី ដែលមាន​ព្រះនាម​ហៅ​ក្រៅ​ថា លោកតា​ឪ​។
​    ​
​លោក​បាន​ឲ្យ​ដឹងថា​ករណីនេះ ត្រូវបាន​ក្រសួង​ពិនិត្យ​មើលថា​មាន​ពិតមែន កើត​នៅ​វត្ត​គីរីរម្យ​ថ្មី ហៅ​វត្ត​ពោធិសត្វ​ដែលមាន​ទីតាំងនៅ​​ភ្នំ​គីរីរម្យ ស្រុក​ភ្នំស្រួច ក្នុង​ខេត្តកំពង់ស្ពឺ យើង​មិនទាន់​ហ៊ាន​ទេ ថា​លោក​ខុស​ឬ​ត្រូវ​ព្រោះ​ការងារ​នេះ​យើង​សិក្សា​ស្រាវជ្រាវ​មើល​ឲ្យ​ច្បាស់​​លាស់​ព្រោះ​ការងារ​នេះ​មាន ឯកសារ​អី​ច្បាស់លាស់​ហើយ​យើង​ប្រជុំ​ជាមួយ​ខាង​គណសង្ឃ ព្រោះ​លោក​ទទួលខុសត្រូវ​លើ​ធម្ម​វិន័យ​ខាង​​ក្រសួង​គឺជា​ផ្នែក​រដ្ឋបាល ឯខាង​ព្រះសង្ឃ​នោះ​មាន​អនុ​ក្រឹ​ត​មួយ​ដែល​បញ្ជាក់​ពី​តួនាទី​ភារកិច្ច​របស់​ព្រះសង្ឃ​មាន​ភារកិច្ច​ត្រូវ​ត្រួតពិនិត្យ​​ខាង​ធម៌​វិន័យ​អញ្ចឹង​បើសិនជា​យើង​ថា​ខុស​នោះ​គឺ​យើង​មិនមែនជា​ព្រះសង្ឃ​ទេ៕

a

​​    ​

Related Articles

Back to top button
Close
Close