រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ ម្ចាស់​រថយន្ត​ប្រើប្រាស់​លេខ​​ព័ត៌មាន​​ត្រូ​វ​​មាន​ទោស​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៩ កុម្ភៈ ២០១៧) ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅថ្ងៃនេះ បានបង្ហាញ​ការព្រមាន​នៅលើ​ប្រព័ន្ធ Facebook ថា អ្នកប្រើប្រាស់​យានយន្ត​ស្លាក​លេខ​មិន​ត្រឹមត្រូវ ដូចជា​ស្លាក​លេខ​សារព័ត៌មាន​ជាដើម​នោះ ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ។ ទន្ទឹម​នោះ​លោក​ក៏បាន​បង្ហោះ​រូប​ម៉ូតូ​មួយគ្រឿង ដែល​ដាក់​បំពាក់​ស្លាក​លេខ​ឈ្មោះ «​ក្រសួង​ព័ត៌មាន មរតក​តេ​ជោ រួមជាមួយ​សារ​ព្រមាន​នោះ​ផងដែរ ។​

​លោក ខៀវ កាញារីទ្ធ បានសរសេរថា ហេតុ​អី​នគរបាល​ចរាចរណ៍ មើលមិនឃើញ​? នេះ​មិនមែនជា​ទោសពិន័យ​ទេ តែ​ជា​ទោស​គុក (​ក្លែងបន្លំ​លិខិត​សាធារណៈ​) ៕

1

Related Articles

Back to top button
Close
Close