សាក​សព​​មនុស្ស​​ជាង​​១០០​​នាក់​​ត្រូវ​បាន​​រក​ឃើញ​​នៅ​ក្រោម​​ផ្ទាំង​​ទឹកក​ក​​

សារព័ត៌មាន​ Cambodia News/

អា​ហ្វ​ហ្គា​នី​ស្ថាន​ (០៦ កុម្ភៈ ២០១៧) ៖ ​ក្រុមមន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បានឱ្យដឹងថា សាកសព​មនុស្ស​ចំនួន​ជាង​១០០​នាក់​ហើយ ត្រូវបាន​រកឃើញ ខណៈ​ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​រំពឹងថា អាច​នឹងមាន​ច្រើនជាង​នេះ​បន្ទាប់​គ្រោះថ្នាក់​បាក់​ផ្ទាំង​ទឹកកក​សង្កត់​ជា​បន្តបន្ទាប់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧​។​

​ករណីនេះ​បានកើត​ឡើង​បន្ទាប់ពី​មាន​ព្រិល​ធ្លាក់​យ៉ាង​សន្ធាប់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដោយ​វា​បាន​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង រីឯ​ផ្លូវ​ជាច្រើន​មិនអាច​ធ្វើដំណើរ​បាន ជាពិសេស​គឺ​នៅ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ឦសាន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Mohammad Omar Mohammadi បាន​ថ្លែងថា សាកសព​មនុស្ស​៥០​នាក់​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ភូមិ​ចំនួន​ពីរ​នៃ​ស្រុក Bargmatal ស្ថិតក្នុង​ខេត្ត Nuristan និង​មនុស្ស​៥៤​នាក់ ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា បាត់បង់​ជីវិត​ផងដែរ នៅ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ឦសាន​ជាទី​ដែល​អាជ្ញាធរ​បាន​អះអាងថា ផ្ទះ​១៦៨​ខ្នង​ត្រូវបាន​បំផ្លាញ ហើយ សត្វពាហនៈ​រាប់រយ​ក្បាល​បាន​ងាប់​៕

6

Related Articles

Back to top button
Close
Close