ការប្រើប្រាស់ទឹកអប់អាចធ្វើឲ្យប៉ះពាល់ដល់​​សុខភាព

សារព័ត៌មាន​ Cambodia News/

សុខភាព (០១ កុម្ភៈ ២០១៧) ៖ សព្វថ្ងៃនេះទឹកអប់ត្រូវបានគេនិយមប្រើប្រាស់យ៉ាងខ្លាំង ហើយ​វា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ស្ទើរ​តែ​នៅគ្រប់ទីកន្លែងគឺចាប់ពី បន្ទប់ទឹក បន្ទប់ដេក ក្នុងរថយន្ត និងនៅលើសម្លៀកបំពាក់  v cប៉ុន្តែ ផល​ប៉ះ​ពាល់​ដ៏​ខ្លាំង​របស់​វា​លើ​បញ្ហា​សុខភាពនោះ គឺមានមនុស្សមិនច្រើនដែលដឹងពីផលប៉ះពាលសុខភាពពីការប្រើប្រាស់ ទឹកអប់នោះទេ។

1កាលពីពេលថ្មីៗនេះមានអះអាងថា ផលិត​ផល​ទឹក​អប់​ធ្វើអោ​យ​ប៉ះ​ពាល់​ដល់​សុខ​ភាព ដោយ​បង្ក​អោយ​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា ប្រតិកម្មស្បែក ពិបាក​ដក​ដង្ហើម ឈឺក្បាល និងធ្វើអោយចុះខ្សោយផ្លូវភេទជាដើម។

ក្រុមអ្នកជំនាញ ផែ្នកសុខភាព និយាយ​ថា​ជិត​១ភាគ៣​នៃ​ចំនួន​មនុស្ស​ទទួល​រង​ផល​ប៉ះពាល់សុខភាពខ្លាំងពី ក្លិនទឹកអប់ ហើយ​បញ្ហា​ដ៏​ធំ​នោះគឺ​វា​ធ្វើ​អោយ​ស្បែក​មានប្រតិកម្មទៅជាកន្ទួល ក្រហមតូចៗនៅលើស្បែក៕

 

Related Articles

Back to top button
Close
Close