ខឹងឪ​​អង្គុយ​ផឹកស្រា​ជាមួយ​អ្នក​ជិតខាង ​ដែល​​​មិនត្រូវ​​ជាមួយខ្លួនរកទៅ​កាប់សម្លាប់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៣ មករា ២០១៧) ៖ កូនប្រុស​ ​ឃើញ​ឪពុក​អង្គុយ​ផឹកស្រា​ជាមួយ​អ្នក​ជិតខាង ​ដែល​ជា​មនុស្ស​មិនត្រូវ​​ជាមួយខ្លួន ​បានជេរ​​ប្រមាថ ហើយ​ទាញ​ពូថៅ​រក​កាប់សម្លាប់​ឪពុក​ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង០​៨​យប់​ថ្ងៃ​ទី​០២ ​មករា​ ស្ថិត​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរសជា​​ឪពុក​ឈ្មោះហែម មុនី​រដ្ឋ អាយុ​៥៧​ឆ្នាំ ជាន្ត្រី​គយ​ទើប​ចូល​និវត្តន៍ រស់នៅ​ផ្ទះ​ជួល​ភូមិ​កើតហេតុ​ខាងលើ​។ រីឯ​កូនប្រុស​​ជា​ជន​ដៃដល់​ឈ្មោះហែម ពន្លឺ អាយុ​៣៦​ឆ្នាំ ជា​អ្នក​លក់​ចាប់ហួយក្នុង​ភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ឪពុក​​ឱ្យ​យ​ដឹង​ថា ​ខណៈ​ពេល​​អង្គុយ​ផឹក​ជាមួយ​អ្នក​ជិតខាង​នោះ ​ស្រាប់តែ​កូនប្រុស​ឃើញ​ឪពុក​អង្គុយ​ផឹកស្រា​ជាមួយ អ្នក​ជិត​ខាង​ ដែល​ជា​អ្នក​ធ្លាប់​មាន​ទំនាស់​ជាមួយ​គេ​កន្លង​មក​​ ក៏​បាន​ជេរ​ដៀមដាម ឪពុក​នូវ​ពាក្យអសុរស​សុទ្ធ​ជេរ​ឪពុក​ថា  អា​ឆ្កែ អា​ថោក ឯង​គ្មាន​កន្លែង​ផឹក​ទេ​ឬ​ បានជាមក​ផឹក​នៅ​កន្លែង​ដែល​មិន​ត្រូវ​គ្នា​បែប​នេះ ។

​ឪពុក​​​បន្ត​ទៀត​ថា ដោយសារ​តែ​គាត់​ជា​ឪពុក​ធ្លាប់​ធ្វើការ​យក​ប្រាក់​ចិញ្ចឹម​កូន លុះ​គាត់​ចាស់​ចូល​និវត្តន៍​កូនប្រុស ​ដែល​ទើបតែ​រកស៊ី​ធូរធារ​បន្តិច​ បែរជា​មក​ជេរ​ប្រមាថ​គាត់ ជា​ឪពុក​ដូច​សត្វ​ធាតុ​បែប​នេះ​ធ្វើ​ឲ្យ​គាត់​មានចិត្ត​ខឹង​ក៏​បាន​ដើរ​ស្រែ​កថា​ឲ្យ​កូនប្រុស ។
​បើ​​អ​ញ្ចឹ​ង​ឯង​សម្លាប់​អញ​ចោល​ទៅ ស្រាប់តែ​កូនប្រុស​បាន​ទាញ​ពូថៅរ​កកាប់​គាត់​ជា​ឪពុក​ធ្វើ​ឲ្យ​ផ្អើល​ដល់​ជិតខាង ប្រជា​ការពារ និង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ៕

%e1%9f%a1

Related Articles

Back to top button
Close
Close