សិស្ស​សាលា​ ឥន្ទ្រ​ទេ​វី​ម្នាក់ ​និង​បក្ខ​ពួក​ម្នាក់ ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែសីហា  នគរបាល​បឹងកក់​២ ចាប់​សិស្សសាលា​ឥន្ទ្រ​ទេវី​ម្នាក់ និង​បក្ខពួក​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ពី​និស្សិត​ស្រី បានសម្រេច នៅ​ផ្លូវ​៣១៧ កែង​ផ្លូវ​៥៩៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទូល​គោក ហើយ​ព្យាយាម​ជិះ​រត់គេចខ្លួន បណ្ដាលឱ្យ​ដួល​ម៉ូតូ​នៅ​ចំណុច​ស្ដុ​ប​ត្រឡោកបែក។

Cam1យុវជនសង្ស័យ ​ឈ្មោះ ទេព សុ​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ  ជា​សិស្សសាលា​ឥន្ទ​ទេវី ថ្នាក់​ទី​១២ ស្នាក់​នៅផ្ទះ​លេខ​៦៧ ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក និង​ម្នាក់ទៀត​ឈ្មោះ អ៊ឹម ជីវ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ម្ដុំ​វត្ដ​នាគ​វ័ន សង្កាត់​បឹងកក់​២​​ ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-1294​។

ចំណែក​ជនរងគ្រោះ​ឈ្មោះ​មឿ​ន ម៉ាឡៃ អាយុ​២០​ឆ្នាំ សាកលវិទ្យាល័យ​អន្ដរជាតិ​ស្នាក់ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ រួម​ដំណើរ​ជាមួយនឹង​មិ​ត្ដ​ស្រី​ម្នាក់​៕ Cambodia News

Related Articles

Back to top button
Close
Close