ក្រសួង​​ឱ្យ​​ផ្អាក​​ការ​ផ្សាយ​​ស្ប៉ត​​ពាណិ​ជ្ជកម្ម​​ផលិត​ផល​​កា​ហ្វេ​​ក្រុម​ហ៊ុន​ ស៊ីន ​វេ​​ង​​យូ​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២០ ធ្នូ ២០១៦) ៖​ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦  បានចេញ​សេចក្តីប្រកាស​មួយ ដោយ​ឱ្យ​ស្ថានីយ៍ទូរទស្សន៍ វិទ្យុ ទស្សនា​វ​ដ្តី និង​សារព័ត៌ មាន​ទាំងអស់ ផ្អាក​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​នៃ​ផលិតផល​កាហ្វេ​របស់​ក្រុមហ៊ុន ស៊ិន វ៉េង​យូ ខណៈដែល​ស្បត​ពាណិជ្ជកម្ម​នោះ មាន​លក្ខណៈ​អូសទាញ​បំភាន់​ការពិត​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​ភ័ន្តច្រឡំ​។​

ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ ក្រុមការងារ​ផ្នែក​តាមដាន​វាយតម្លៃ អនុលោមភាព​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម ផលិតផល​ទំនិញ និង​សេវាកម្ម​របស់ អគ្គនាយក​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​ពិនិត្យឃើញ​ភាពមិនប្រក្រតី នៃ​ការផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ស៊ិន វេ​ង​យូ មាន​លក្ខណៈ​អូសទាញ បំភាន់ ឬ​ព​ង្វា​ក់​ការពិត ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​ភាន់ច្រឡំ ដើម្បី​បោក​បញ្ឆោត​មហាជន​ឱ្យ​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ទំនិញ របស់ខ្លួន​តាម​បណ្តាញ ផ្សព្វផ្សាយ​នានា ដោយ​អួតអាង​ថា មានតែ​ផលិតផល​កាហ្វេ របស់ខ្លួន​តែមួយគត់ ដែល​មិនមាន​សារធាតុ​គីមី រីឯ​កាហ្វេ​ផ្សេងទៀត (​កាហ្វេ​រតនគិរី កាហ្វេ​ស្ទឹងត្រែង កាហ្វេ​អង្គរវត្ត​) សុទ្ធតែជា​កាហ្វេ​គីមី​»​។​

ក្រសួង​ព័ត៌មាន បាន​ចាត់ទុកថា ការផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​បែបនេះ គឺជា​សកម្មភាព​ល្មើសច្បាប់​ស្តីពី ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សមធម៌ នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​ធ្វើឱ្យ​បរិយាកាស​ទីផ្សារ​ប្រកួតប្រជែង​មាន​ភាពច្របូកច្របល់ បាត់​សណ្តាប់ធ្នាប់ មិនអាច​គ្រប់គ្រង​បាន ជាពិសេស​លើ​វិស័យ​ធុរកិច្ច និង​វិ​និ​យោ​ដូចគ្នា​របស់​ក្រុមហ៊ុន​ជាតិ និង​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ ដែល​កំពុង​ធ្វើ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​៕

5

Related Articles

Back to top button
Close
Close