ទឹកជំនន់នៅកូរ៉េខាងជើងសម្លាប់មនុស្ស ៤៧នាក់
បណ្តាញព័ត៌មាន កូរ៉េខាងជើង និយាយថា ទឹកជំនន់ និងការបាក់ស្រុតរលំដី នៅចុងសប្តាហ៍ កន្លង ទៅនេះ បានបណ្តាលឲ្យមនុស្ស ៤៧នាក់ស្លាប់ឬបាត់ខ្លួននិង ២ម៉ឺន១ពាន់នាក់បាត់បង់ទីជម្រក។
នៅដើមខែកក្កដាកន្លងទៅនេះ មនុស្ស៨៨នាក់ផ្សេងទៀត បានស្លាប់ដោយសារទឹកជំនន់រយៈ ពេល១សប្តាហ៍ ហើយប្រមាណ៦ម៉ឺន៣ពាន់នាក់បាត់បង់ ទីជម្រក។
ក្រុមកាកបាទក្រហមមួយក្រុម ដែលបានទៅមើលតំបន់ដែលរងគ្រោះដោយសារទឹកជំនន់នាពេលថ្មីៗនេះនិយាយថា ពលរដ្ឋនៅទីនោះត្រូវការជំនួយឧបត្ថម្ភ យ៉ាងខ្លាំងនូវទឹកផឹក ស្បៀង អាហារ និងជំនួយផ្នែកពេទ្យ។
ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ប្រមាណថា ពលរដ្ឋកូរ៉េខាងជើងប្រមាណ៣លាននាក់ នឹងត្រូវការជំនួយស្បៀងនៅឆ្នាំនេះ ប៉ុន្តែថា ទឹកជំនន់នាពេលថ្មីៗនេះ បានធ្វើឲ្យ ចំនួនពលរដ្ឋខ្វះស្បៀង អាហារបរិភោគនេះកើនឡើង៕ (Radio Australia)