លោក ​សម​ រង្ស៊ី ​បង្ហាញ​​កំហឹង​​តាម​រយៈ​​សារ​​នៅ​លើ​​បណ្តាញ​​សង្គម​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៨ ធ្នូ ២០១៦) ៖​ តាមរយៈ​សារ​ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​នៅលើ Facebook របស់លោក កាលពី​ម្សិលមិញ បង្ហាញថា លោក សម រង្ស៊ី មិនសូវ​សប្បាយចិត្ត ចំពោះ​ការតែងតាំង​លោក កឹម សុខា ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច រួមទាំង​ការចរចា​រវាង​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា នោះទេ ។​
​លោក សម រង្ស៊ី បានបង្ហាញ​សារ​នៅលើ Facebook ដោយ​សរសេរថា «​តំណែង​មិន​សំខាន់​ទេ អ្វីដែល​សំខាន់ គឺ​ភាព​ទៀងត្រង់ និង​ភាពថ្លៃថ្នូរ របស់​យើង​ម្នាក់ៗ​។ ខ្ញុំ​យល់ព្រម​ធ្វើ​អ្វីៗ​ទាំងអស់ ឲ្យ​តែ​ប្រទេសជាតិ​យើង​បាន​នៅ​គង់វង្ស និង​ឆ្ពោះទៅរក​ភាពរុងរឿង​។ គេ​បណ្តេញ​ខ្ញុំ​ពី​រដ្ឋសភា គេ​ដក​អភ័យឯកសិទ្ធិ គេ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ គេ​ចេញ​ដីកាចាប់ខ្លួន គេ​ហាមឃាត់​និង​រារាំង​មិន​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​កំណើត​វិញ គេ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង រដ្ឋសភា តាមតែ​អំពើ​ចិត្ត​របស់គេ​។ តែ​ខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល​ហើយ​ភាពស្មោះត្រង់​របស់ខ្ញុំ ចំពោះ​ប្រជារាស្ត្រ​ខ្មែរ នៅតែ​ស្មោះត្រង់​ជានិច្ច រហូតដល់​ដង្ហើមចុងក្រោយ​របស់ខ្ញុំ​»៕

10

Related Articles

Back to top button
Close
Close