មនុស្ស​​ ១៨​នាក់​​ស្លាប់​​ក្នុង​​ការ​​រញ្ជួយ​​ដី​​​ភាគ​​ខាង​​ជើង​​ប្រទេស​ឥ​ណ្ឌូនេស៊ី​​

សារព័ត៌មាន​ Cambodia News/

ឥណ្ឌូនេស៊ី (០៧ ធ្នូ ២០១៦) ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា អគាររាប់សិបបានបាក់រលំ និងមនុស្សយ៉ាងហោច ១៨បានស្លាប់ និងមួយចំនួនទៀតរងរបួសនៅព្រឹកថ្ងៃពុធនេះ ក្បែរខេត្តអាឆេលើកោះស៊ូម៉ាត្រាភាគខាងជើងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៤រ៉ិកទ័រ​វាយ​ប្រហារ​ប្រទេស​នេះទាំងព្រឹកព្រលឹម។

លោក ម៉ូលយ៉ាឌី អនុប្រធានឃុំពីឌីចាយ៉ាដែលជាតំបន់រងការវាយប្រហារ ដោយការរញ្ជួយខ្លាំងក្លាជាងគេបំផុតបានប្រាប់សារព័ត៌មាន AFP ថា យោង​តាម​ទិន្នន័យ​ពី​មន្ទីរពេទ្យមនុស្ស ១៨នាក់ស្លាប់មួយចំនួនពួកគេជាកុមារ។

គួររម្លឹកថា តំបន់នេះធ្លាប់បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធំសម្បើមក្នុងឆ្នាំ២០០៤ នៅពេលរញ្ជួយដីកម្រិត ៩,២រ៉ិកទ័របង្កើតឲ្យមានរលកយក្សស៊ូណាមិ គ្រប​ដណ្ដប់​ពេញ​ទូទាំងសហគមន៍នានាក្នុងប្រទេសឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀតជុំវិញមហាសមុទ្រឥណ្ឌា​។ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​ ដែល​ធ្វើឲ្យ​ម​នុស្សជាង ១២ម៉ឺននាក់ស្លាប់គ្រាន់តែនៅក្នុងខេត្តអាឆេមួយតែប៉ុណ្ណោះ៕

5

Related Articles

Back to top button
Close
Close