សម្តេច​តេ​ជោ​ ​​​​ផ្តល់​​ទី​តាំង​​រមណីយ​ដ្ឋាន​​វត្ត​ភ្នំ​​សម្រាប់​​ក្រុម​​ពិការ​​សម្តែង​​សិល្បៈ​​រក​​កម្រៃ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៦ ធ្នូ ២០១៦) ៖ បន្ទាប់ពី​បាន​ទៅ​ចូលរួម​ក្នុង​ទិវា​ជនពិការ​កម្ពុ​ជាទី​១៨ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៤ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សរសេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​​ផ្ទាល់​របស់​សម្តេច​ថា​”​ដើម្បី​សម្រួល​ដល់​ជីវភាព​ជនពិការ ខ្ញុំ​សម្រេច​ផ្តល់​ទីតាំង​រមណីយដ្ឋាន ”​វត្តភ្នំ​”​

ដែលមាន​សន្តិសុខ​ល្អ​សម្រាប់​ក្រុម​​ពិការ​មានឱកាស​សម្តែង​សិល្បៈ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ខ្ញុំ​សូម​អំពាវនាវ​បងប្អូន កូនក្មួយ​ពិការ​កុំទៅ​សម្តែង​នៅតាម​ដងផ្លូវ​ឬ​នៅ​​ក្នុង​ទីផ្សារ​តូចចង្អៀត ដែល​អាច​បង្កបញ្ហា​សណ្តាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​”​។

​សម្តេច​បាន​បន្ថែមថា​”​ក្មួយៗ​ពិការ​មិនត្រូវ​បណ្តោយ​ខ្លួន​អោយ​ក្លាយជា​ឧ​បករ​ណ៌​អាជីវកម្ម​របស់​អ្នក​នៅ​ពី​ក្រោយខ្នង​ឡើយ​។​សូម​ក្មួយៗ​​ពិការ​រួមគ្នា ខ្ញុំ​នឹង​ជួយ​ទំនុកបម្រុង​ឧបករណ៍​តន្ត្រី​អោយ​បានល្អ​សមរម្យ​ដល់​ក្មួយៗ​សម្រាប់​សម្តែង​។​

ខ្ញុំ​សូម​អរគុណ​ក្រសួង​ស្ថាប័ន​ពាក់​​ព័​ន្ឋ​ទាំងអស់ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ រួមទាំង​អង្គការ សមាគម និង​វិស័យ​ឯកជន​នានា​ដែល​បាន​រួមចំណែក​លើកស្ទួយ និង​អភិវឌ្ឍន៍​ជនពិការ​។ ទន្ទឹមនឹងនេះ សូម​បណ្តាញសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​អំពី​ជនពិការ​អោយបាន​ទូលំទូលាយ​រួមទាំង​ដាក់​អក្សរ​​សញ្ញា​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាដើម​”៕

5

 

Related Articles

Back to top button
Close
Close