យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​ពី​បទ​​រួម​​រ័ក្ស​​ជា​មួយ​​ក្មេង​ស្រី​​អ​និ​តិ​ជន​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៦ ធ្នូ ២០១៦) ៖ ​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជន​ម្នាក់​នៅ​ចំណុច​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ តាម​បណ្តឹង​របស់​ឪពុកម្តាយ​នារី​រងគ្រោះ​បន្ទាប់ពី​ជន​រូបនេះ​បានរួម​រ័ក្ស​ជាមួយ​កូនស្រី​គាត់ ដែលជា​អនីតិជន​​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​សង្ស័យ​ឈ្មោះ ភ័ក្ត្រ ឆ​វ័​ន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្ទះ​លេខ​២៥​អឺ​០ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ សយ គឹម​ស៊ា​ង អាយុ​១៤​ឆ្នាំ (​អនីតិជន​) ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៥១ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​កាលពី​អំឡុង​ខែកក្កដា​ឆ្នាំ​២០១៦​ជនសង្ស័យ​បាន​ទាក់ទង​ស្រឡាញ់គ្នា​នឹង​បាន​​រួម​រ័ក្ស​ជាមួយគ្នាជា​ច្រើន​ដង​ ក្រោយមក​មិនដឹង​យ៉ាងម៉េច​នារី​រងគ្រោះ​ក៏​យក​រឿងនេះ​ទៅ​និយាយប្រាប់​ម្តាយ ។ លុះដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦ ក៏ត្រូវ​បាន​ម្តាយ​ឪពុក​នារី​រងគ្រោះ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​តែម្តង ។ ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

2

Related Articles

Back to top button
Close
Close