សម្តេច​ ​តេ​ជោ ​​អញ្ជើញ​​ទៅ​​ចូល​រួម​​កិច្ច​ប្រ​ជុំ​​កំពូល​​នៅ​​ទី​ក្រុង​​​ហាណូយ​​

សារព័ត៌មាន ​​Cambodia News/

​ភ្នំពេញ​ (២៥ តុលា ២០១៦) ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា​ហើយ អញ្ជើញ​ទៅ​ចូលរួម​ក​ចិ​ច្ប្រ​ជុំ​កំពូល​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​លើក​ទី​៨ និង​កិច្ចប្រជុំ​សំខាន់ៗ​២​ទៀត នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ ត្រូវបាន​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​។​

​ជាមួយគ្នានេះ​ប្រតិភូ​អមដំណើរ​សម្ដេច​តេ​ជោ រួមមាន ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​លោក ប៉ាន សូរ​ស័​ក្ដ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា ដទៃទៀត​ផងដែរ​៕

4

Related Articles

Back to top button
Close
Close