ឆ្នាំក្រោយប្រាក់ខែមន្ត្រីរាជការឡើង១២ទេភាគរយ ហើយរបបប្រពន្ធកូនក៏ឡើងដែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ តុលា ២០១៦) ៖ ក្រសួងមុខងារសាធារណៈបានប្រកាសថា នៅដើមឆ្នាំ២០១៧ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋាន ក្នុងអត្រា១២ភាគរយ ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធ កូន ផងដែរ ដោយឱ្យកូនម្នាក់ចំនួន ១០.០០០ រៀល ក្នុងមួយខែ និងប្រពន្ធចំនួន ១៥.០០០ រៀល ក្នុងមួយខែ និងការដំឡើងប្រាក់បំណាច់មុខងារ ដោយចាប់អនុវត្តពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខ។
ក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការតម្លើងប្រាក់បៀវត្សនេះ ជាគិតគូរដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើជីវភាពរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ៕