អ្នក​ធ្វើដំណើរ​ឆ្លង​កាត់​ស្ពាន​ឥន្ទធនូ ​ងឿង​ឆ្ងល់​ពេល​ឃើញ​​​សោកិប​​ជាប់​​នឹង​សំណាញ់​ស្ពាន​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១២ តុលា ២០១៦) ៖ កាលពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៦​បណ្តាញ​ព័ត៌មាន​សង្គម​មួយ​បាន​បង្ហោះ​នូវ​រូបភាព​ស្តីអំពី​យុវជន​និង​យុវនារី​ពីរ​នាក់​កិប​សោ​ម៉ាក​សូឡិច​ដ៏​ថ្មី​សន្លាង​ជាប់​ទៅនឹង​សំណាញ់​ដែក​ការពារ​សុវត្ថិភាព​លើ​ស្ពាន​ឥន្ទធនូ​។

​ជាមួយគ្នា​នោះ​ក៏មាន​រូប​មួយទៀត​បង្ហាញ​ពី​សោ​ដដែល​នេះ​ត្រូវបាន​កិប​រួចរាល់​ដោយ​មិន​មានកូន​ភ្ជាប់​ជាមួយ​ទេ​មានន័យថា​បន្ទាប់ពី​កិប​ហើយ​ពួកគេ​មិន​ចាក់​យកទៅ​ប្រើប្រាស់​វិញ​ឡើយ​។​

ព្រោះតែ​រូបភាព​ដូច​ការ​បង្ហោះ​នេះ​ទើបអ្នកធ្វើដំណើរ​តាម​ទោចក្រយាន​ទោច​ក្រ​យាន្ត​យន្ត​ពិសេស​ដោយ​ថ្មើរជើង​ឆ្លងកាត់​ស្ពាន​ឥន្ទធនូ​រំលង​ព្រែក​កំពង់បាយ​កណ្តាល​ក្រុង​កំពត​នា​អំឡុងពេល​បី​ថ្ងៃនេះ​កើតក្តី​ងឿងឆ្ងល់​ត្បិត​ឃើញ​មាន​សោ​ដ៏​ថ្មី​សន្លាង​ត្រូវគេ​កិប​ជាប់​ទុក​នឹង​សំណាញ់​ដែក​ការពារ​សុវត្ថិភាព​ភ្ញៀវ​ដែល​ពីមុនមក មិន​ធ្លាប់​ជួបប្រទះ​ទាល់តែសោះ​។

មានការ​អត្ថាធិប្បាយ​ថា​នេះ​ជា​កិច្ច​សម្បថ​សច្ចា​ស្រឡាញ់គ្នា​លុះ​អវសាន​រវាង​គូសង្សារ​ដោយ​សន្មត​តាមរបៀប​ចាក់​ភ្ជាប់​បេះដូង​រួមបញ្ចូល​តែមួយ​ហើយ​មិន​បើក​សម្រាប់​អ្នកណា​ផ្សេង​ដែល​ធ្វើឡើង​ពី​សំណាក់​ភាគី​ទាំងសងខាង​ផ្ទាល់​តាមរយៈ​កិប​មេ​ហើយ​ដក កូនសោ​គ្រវែង​ចោល​ក្នុង​ទឹក​។

នេះ​ជា​ប្រពៃណី​ដែល​យុវវ័យ​ទើប​ចម្លង​ចេញពី​តំបន់​អឺរ៉ុប​ដោយ​មិន ទាន់​ប្រាកដថា​ក្រសួង​ជំនាញ​ចាត់ទុក​វប្បធម៌​នោះ​បែប​វិជ្ជមាន ឬ​អវិជ្ជមាន​នៅឡើយ​ទេ​៕

5
4

Related Articles

Back to top button
Close
Close