នៅព្រឹកនេះ គណៈរដ្ឋមន្ត្រីពិភាក្សា អនុម័តវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កញ្ញា ២០១៦) ៖ វេលាម៉ោង៨ និង៣០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា នេះ គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គប្រចាំសបា្តហ៍របស់ខ្លួន នៅវិមានសន្តិភាព ក្រោមអធីបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
បើតាមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានឲ្យដឹងថា របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកនេះគឺពិភាក្សានិងអនុម័ត៖
១- សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ២-ឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ។
៣-បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ» ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ៕