ករណីឆ្លងវីរុសហ្ស៊ីកានៅថៃកើនឡើងដល់ជិត២០០ករណី
សារព័ត៌មាន Cambodia News/
ថៃ (១៤ កញ្ញា ២០១៦) ៖ ក្រសួងសុខាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារទី១៣កញ្ញាថា ចាប់ពីខែមករាមក ករណីឆ្លងវីរុសហ្ស៊ីកា (Zika) នៅថៃកើនបានឡើងដល់ជិត២០០ករណីដោយនាំឱ្យប្រទេសនេះស្ថិតនៅ ក្នុងចំណោមប្រទេសដែលមានករណីវីរុសហ្ស៊ីកាខ្ពស់ជាងគេបំផុតនៅក្នុង តំបន់។
វាជាលើកទីមួយហើយដែលក្រសួងសុខាភិបាលថៃបានបញ្ជាក់អំពីចំនួនករណី វីរុសហ្ស៊ីកាដែលបង្កឡើងដោយមូសខាំនេះ នៅឆ្នាំនេះ។
ការប្រកាសនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញខាងជំងឺ ហ្ស៊ីកានេះ បានអំពាវនាវឱ្យប្រទេសថៃបញ្ជាក់ឱ្យបានច្បាស់អំពីរបាយការណ៍អំពី ការគំរាមកំហែងនៃករណីឆ្លងវីរុសនេះដល់សាធារណៈជន បន្ទាប់ពីក្រុមមន្ត្រីសុខាភិបាល ថៃនិយាយសម្រាលអំពីហានិភ័យនៃការកើនឡើងការឆ្លងវីរុសនេះ៕