ទុក្ខ​​ព្រួយ​​ក្នុង​​ចិត្ត​ជា​​កត្តា​​ចម្បង​​​​​នឹង​​ជំងឺ​​ដាច់​​សរសៃ​ឈាម​​ក្នុង​​ខួរ​ក្បាល ​

សារព័ត៌មាន​ Cambodia News​/

សុខភាព (៣០ សីហា ២០១៦) ៖ តាម​របាយការណ៍​ស្រាវជ្រាវ​លើ​មនុស្ស​ប្រមាណ​៣០​ម៉ឺន​នាក់​ចុះ​ផ្សាយ​នៅ​ ក្នុង​ព្រឹត្តិបត្រ The Journal of the American Medical Association (JAMA)​បាន​រក​ឃើញ​ថា សេចក្តី​ទុក្ខ​ព្រួយ​ក្នុង​ចិត្តជា​កត្តា​សំខាន់​មួយ​ក្នុង​ចំណោម​កត្តា​ នានា​បង្កើន​នូវ​អត្រា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។

របាយការណ៍ ​ដដែល​បាន​បន្ត​ទៀត​ថា ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល គឺជា​មូលហេតុ​នាំមុខ​គេ​នៃ​ការ​ស្លាប់ និង​ភាព​ពិការ​ជា​អចិន្ត្រៃយ៍​ ដោយ​ទុក្ខ​ព្រួយ​អាច​បង្កើត​ឱ្យ​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល តាម​រយៈ​កត្តា​ចម្បង​ៗ​មួយ​ចំនួន​ដូច​ជា Neuroendocrine (​ជាប់​ទាក់ទង​សរសៃប្រសាទ​និង​ប្រព័ន្ធ​អង់​ដូ​គ្រី​ន​) ទ​ង្វើ​ដែល​មិន​នាំ​មក​នូវ​សុខភាព​(​ជក់បារី មិន​ហាត់ប្រាណ របប​អាហារ​មិន​គ្រប់គ្រាន់ កង្វះខាត​ការ​ប្រតិបត្តិ​តាម​ក្បួន​វេជ្ជសាស្ត្រ​) ការ​ធាត់​ដុះពោះ​លើស​ទម្ងន់ ជំងឺ​ទឹកនោមផ្អែម និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជាដើម ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ការ​សិក្សា​ស្រាវជ្រាវ​លើក​ក្រោយ​បន្ថែម​ទៀត​ចាំបាច់​ត្រូវ​តែ​បង្កើត​ឡើង​ ដើម្បី​ពិនិត្យ​មើល​ឱ្យ​កាន់តែ​ច្បាស់​ពី​យន្តការ​និង​បំភ្លឺ​ឱ្យ​កាន់តែ​ ច្បាស់​ជាង​នេះ​នូវ​ផ្លូវ​ដ៏​គ្រោះថ្នាក់​ដែល​ជាប់​ទាក់ទង​គ្នា​រវាង​ក្តី​ ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ៕

Capture

 

Related Articles

Back to top button
Close
Close