សម្តេច​​​តេជោ ​​ឧបត្ថ​ម្ភ​​ថ​វិកា​​កី​ឡា​​ករ​​ទាំង ​​២៥​​រូប​​​ និង​​​គ្រូបង្វឹក​​​ម្នាក់ៗ​​​១​ពាន់​​​ដុល្លារ ​​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ​ (២៩ កក្កដា ២០១៦) ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​អបអរសាទរ ​និង​​កោតសរសើរ​ក្រុមបាល់ទាត់​​ជម្រើសជាតិ​ កម្ពុជា​ ហើយ​សម្តេច​បាន​ផ្តល់​ថវិកា​សរុប​៣.៣០០០​ដុល្លារ​អាមេរិក ដល់​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ ៣៣​នាក់​ដើម្បី​ជាការ​

លើកទឹកចិត្ត បន្ទាប់ពី​ពួកគេ​បាន​ប្រឹងប្រែង​យកឈ្នះ​ក្រុម​កីឡាករ​សិង្ហ​បុរី ដោយ​លទ្ធផល ២-១​កាល​ពី​យប់មិញ​។​
ថវិកា ៣.៣០០០​ដុល្លារ​នេះ នឹង​ត្រូវ​ប្រគល់ជូន​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៌ សៅ សុខា​។​​ខ្ញុំ​សូម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ក្រុម​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​ទាត់​ឈ្នះ​កីឡា បាល់ទាត់​ប្រទេស​សឹង្ហ​បូរី ២-១ នៅក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ “CLEAR International” ដែល​ទើប​ចប់​ការប្រកួត​អំ​បាញ់ មិញ​នេះ​។​
​សម្តេច​តេជោ បាន​សរសេរ​ក្នុង​Facebook​របស់​សម្តេច​ថា​”​ខ្ញុំ​សូម​ចូលរួម​ឧបត្ថម្ភ​ លើកទឹកចិត្ត​ដល់​កីឡាករ​ខ្មែរ​ចំនួន ២៥​នាក់ គ្រូបង្វឹក​និង​មន្ត្រី​ចំនួន​៨​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ប្រាក់​ចំនួន $1,000 (​មួយ​ពាន់​ដុល្លារ​) ដែល​នឹង​ប្រគល់ជូន​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៌ សៅ សុខា​។​
​សូម​ អរគុណ​ដល់​ជនរួមជាតិ ជា​ពិសេស​យុវជន​ដែល​តែងតែ​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ទាំង​នៅក្នុង​ ពហុកីឡាដ្ឋាន​ផ្ទាល់ និង​មើល​នៅលើ​ផេក Facebook របស់​ខ្ញុំ​ផ្ទាល់​។ យើងទាំងអស់គ្នា​ចូលរួម​លើកតម្កើង វិស័យ​កីឡា​ជាតិ​អោយ​កាន់តែ​រីក​លូតលាស់​ខ្លាំង​ឡើង​”៕​
1 2

Related Articles

Back to top button
Close
Close