ក្រសួងព័ត៌មានជំរុញឱ្យក្រុមការងារពិនិត្យការរិះគន់របស់មហាជនលើប្រព័ន្ធផ្សព្វផ្សាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កក្កដា ២០១៦ ) ៖ ដើម្បីពង្រឹងនិងជំរុញនូវការត្រួតពិនិត្យឡើងវិញ នូវការផ្សព្វផ្សាយព័ត៌មានរបស់ទូរ ទស្សន៍ វិទ្យុ និងកាសែត ទាក់ទិននឹងការដាក់រូបភាពជនរងគ្រោះ និងឆ្លើយតបទៅនឹងការ រិះគន់របស់មហាជន មកលើការផ្សព្វផ្សាយនេះ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការការ ងារសោតទស្សន៍ ដើម្បីតាមដាន និងត្រួតពិនិត្យនូវការងារទាំងអស់នេះ និងឆ្លើយតបទៅនឹង ការរិះគន់ឬការបញ្ចេញមតិរបស់មហាជន។
កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួបប្រជុំ ជាមួយគណៈកម្មការការងារសោតទស្សន៍របស់ក្រសួង ដើម្បីជំរុញឱ្យគណៈ កម្មការជ្រើសរើសសមាជិក អចិន្ត្រៃយ៍មួយ សម្រាប់តាមដានត្រួតពិនិត្យ រាល់ការផ្សព្វផ្សាយ របស់ទូរទស្សន៍ វិទ្យុ និងកាសែត លើបញ្ហាដាក់រូបភាពជនរងគ្រោះដោយគ្មានបិទបាំង អ្វីសោះនេះ ព្រមទាំងចាំទទួល និងឆ្លើយតបរាល់ ការរិះគន់ និងការបញ្ចេញមតិរបស់មហាជន ទូទៅចំពោះបញ្ហាទាំងនេះ។
ឯកឧត្តមបន្តថា គណៈកម្មការការងារសោតទស្សន៍ របស់ក្រសួងបង្កើត ក្រុមការងារអចិន្ត្រៃយ៍ចំនួន ៣ក្រុម សម្រាប់តាមដានត្រួតពិនិត្យ និងទទួល ការរិះគន់ពីមហាជន ដោយក្រុមទីមួយទទួលផ្នែកទូរទស្សន៍ ក្រុមទីពីរទទួលផ្នែកវិទ្យុ និងក្រុម ទីបីទទួលផ្នែកកាសែត ហើយក្រុមទាំងបីនេះត្រូវធ្វើការយ៉ាងសកម្ម និងឆ្លើយតបឱ្យបានទាន់ ពេលវេលានូវការរិះគន់ និងការបញ្ចេញមតិរបស់មហាជន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យទូរទស្សន៍ វិទ្យុ និងកាសែត ទាំងអស់ គួរតែផ្សព្វផ្សាយ នូវសមិទ្ធផលនានា ដែលធ្វើឱ្យប្រទេសជាតិរីកចម្រើននិងការងារផ្សេងៗ ដែលធ្វើឱ្យសង្គមជាតិ បានផល ចំណេញ ចៀសវាង ការផ្សព្វផ្សាយនូវគ្រោះថ្នាក់ចរាចរ ឃាតកម្មឧក្រិដ្ឋផ្សេងៗ ដែលបានបង្ហាញ ពីភាព អសន្តិសុខ មិនមានសន្តិភាព ធ្វើឱ្យភ្ញៀវ ទេសចរនិងអ្នកវិនិយោគគេខ្លាចរអានឹងប្រទេសយើង៕ ប្រភពពី ៖ AKP