ភិន សុដាលីស បកអាក្រាត ប៉ែន ចំរុង (មានវីដេអូ)
សារព័ត៌មាន Cambodia News/
កម្សាន្ត (២៦ កក្កដា ២០១៦) ៖ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា តារាសម្តែងអ្នកនាង ភិន សុដាលីស បានធ្វើការបកស្រាយសុំទោសដល់លោកឪពុករបស់នាងជាសាធារណៈដែលកន្លង មកបានបង្ហោះវីឌីអូ រិះគន់ និង ស្អប់អ្នកមានគុណ គឺលោក អ៊ិន សុភិន ជាមួយគ្នានោះនាងបានទម្លាញអាថ៌កំបាំងនៃរស់នៅជាមួយគ្នានិងមូលហេតុ បែកគ្នាពីលោក ប៉ែន ចំរុង។
នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ អ្នកនាងភិន សុដាលីស បានអោយដឹងថា ការរស់នៅជាមួយលោក ប៉ែន ចំរុងពិតជាបង្ហាញថា នាងគិតខុស និងជ្រើសយកមនុស្សប្រុសខុស និងខុសដោយមិនបានតាមគ្រួសាររបស់នាងហើយជាពិសេសមិនព្រមស្តាប់លោក ឪពុកនាងគឺរឿងខុសមួយជីវិតដែលស្ទើរមិនបាកទទួលយកនិងជាអតីតកាល ជូរចត់។
ជាមួយគ្នានោះ អ្នកនាងភិន សុដាលីស បានបញ្ជាក់ថា ការបង្ហោះវីឌីអូកន្លងមកចំពេលនាងចេញពីផ្ទះទៅតាមលោក ប៉ែន ចំរុង គឺជារួមផ្សំពីលោក ប៉ែន ចំរុង បានជម្រុញឱ្យនាងធ្វើការបកស្រាយ និងនិយាយតបតទៅកាន់ឪពុករបស់នាងហើយជាពិសេសជម្រុញឱ្យនិយាយ អាក្រក់រឿងរបស់ឪពុក ។
នាងបានអះអាងថា នាងបានធ្វើខ្លួនជាភរិយារបស់លោក ប៉ែន ចំរុងស្ទើរតែល្អគ្រប់នាទីនិងពេលវេលាលើសពីអ្វីដែលនាងសម្តែង នៅលើទូរទស្សន៍ សូម្បីតែអតីតស្វាមីរូបនេះហាក់ប្រែចិត្តដាក់នាង ក៏នាងក៏ទៅតាមសុំជាគ្នាដែរ ហើយមានថ្ងៃមួយនាងឈរនៅមុខឡានលោក ប៉ែន ចំរុង ហើយក៏មិនព្រមនិយាយគ្នានិងចង់បុកនាងទៀត។
សូម្បី តែសេដ្ឋកិច្ចក្នុងគ្រួសារក៏នាងជាអ្នកទទួលខុសត្រូវខ្លាំងជាងបុរស រូបនេះ ហើយជាពិសេសរឿងរ៉ាវដែលអាក្រក់ៗរបស់លោក ប៉ែន ចំរុងដែលនាងបានដឹងក៏សុខចិត្តធ្វើចិត្តស្ងប់និងខំមាត់ សង្កត់ចិត្តព្រមទទួលការពិតផងដែរ ប៉ុន្តែចុងក្រោយអតីតស្វាមីរូបនេះបោះបង់រូបនេះនៅកណ្តាលទីខណៈ នាងពពោះកូនស្រីម្នាក់ ដោយគ្មានក្តីមេត្តាអាណិតអាសូរ៕