អាមេរិកនឹងបញ្ជូនកងទ័ពទៅអ៊ីរ៉ាក់ ៥៦០នាក់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងក្រុម IS
សារព័ត៌មាន Cambodia News/
អាមេរិក (១២ កក្កដា ២០១៦) ៖ លោក អាស ខាធឺ (Ash Carter) រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃទី១១ កក្កដា ម្សិលមិញថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពចំនួន៥៦០នាក់បន្ថែមទៀតទៅប្រទេស អ៊ីរ៉ាក់ដើម្បីជួយប្រយុទ្ធប្រឆាំងក្រុម IS។
ការបញ្ជូនកងទ័ពបន្ថែមនេះនឹងនាំឱ្យមានចំនួនកងទ័ពអាមេរិកកើនឡើង ដល់៤.៦៥០នាក់នៅអ៊ីរ៉ាក់ ដោយភាគច្រើននៃកងទ័ពទាំងនេះ គឺជាអ្នកផ្តល់ការបណ្តុះបណ្តាលនិងមានតួនាទីជាទីប្រឹក្សា។
លោក ខាធឺ បាននិយាយថា កងទ័ពបន្ថែមទាំងនេះ នឹងជួយកងទ័ពក្នុងតំបន់ដែលមានផែនការវាយដណ្តើមកាន់កាប់ទីក្រុងម៉ូ ស៊ុល (Mosul) មកវិញ ដែលជាតំបន់រឹងមាំរបស់ក្រុមIS។
លោក បាននិយាយថា “កងទ័ពបន្ថែមនេះ នឹងជួយបង្កើនសមត្ថភាពប្រយុទ្ធដល់កងទ័ពអ៊ីរ៉ាក់ដោយផ្តល់ការគាំទ្រ ជាសំខាន់ដល់កងទ័ពអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងក្រុមIS”៕