លោក កឹម សុខា អវត្តមាន​សវនាការ​នៅ​សាលាឧទ្ធរណ៍​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ កក្កដា ២០១៦) ៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពុំបានបង្ហាញវត្តមាននោះទេ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ស្រប ពេល​ដែល​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍ ចាប់ផ្ដើមសវនាការចំពោះបទល្មើសបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។ ប៉ុន្តែទោះបីយ៉ាងណា មេធាវីរបស់លោក កឹម សុខា បានចូលរួមសវនាការដើម្បីតតាំងនីតិវិធី ។

កាលពីពេលកន្លងទៅ មេធាវីការពារក្ដីលោក កឹម សុខា គឺលោក សំ សុគង់ ធ្លាប់បានបញ្ជាក់ថា កម្មវត្ថុនៃសវនាការនេះ គឺ ក្រុម​មេធាវី​បាន​ប្ដឹង​ជំទាស់​មោឃ​ភាព​ចំពោះ​នីតិវិធីទាំង​អស់ ទាំងសមត្ថកិច្ចព្យាយាមចាប់ខ្លួនលោក កឹម សុខា តុលាការចោទប្រកាន់លោក កឹម សុខា និង តុលាការកោះហៅលោក កឹម សុខា ចូល​បំភ្លឺ​ជា​បន្ត​បន្ទាប់ ។

គួររំលឹកថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានលោក សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការកោះហៅពីរលើកមិនចូលបង្ហាញខ្លួន ដែល​ចាត់​ទុក​ជា​បទ​ល្មើសព្រហ្មទណ្ឌជាក់ស្ដែង ៕

3

 

Related Articles

Back to top button
Close
Close