សាលាក្រុងនឹងចាប់ផ្តើមបោសសម្អាតការប្រគុំរៃអង្គាសប្រាក់តាមចិញ្ចើមផ្លូវពីថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (៣០ មិថុនា ២០១៦) ៖ នៅថ្ងៃព្រហស្សត៏ទី៣០មិថុនានេះ សមត្ថកិច្ចត្រូវតែចុះទៅចាប់ រឹបអូសយកសម្ភារៈតែម្តង ប្រសិនបើចុះទៅឃាត់ហើយនៅតែមិនព្រមឈប់ទៀតនោះ ។
ការចុះចាប់ រឹបអូសយកសម្ភារៈនេះ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ យល់ឃើញថា ពេលនេះតន្ត្រីជនពិការនៅសល់ជាង១០ក្រុមទៀត នៅតែជម្នះធ្វើប្រគុំតន្ត្រី ដើម្បីរៃអង្គាសប្រាក់តាមចិញ្ចើមផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះចរាចរណ៍។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យមានក្រុមតន្ត្រីជនពិការលេង តន្ត្រីតាមទីសាធារណៈទៀតទេ ចាប់ពីថ្ងៃទី៣០មិថុនាស្អែកទៅ៕