សម្តេចតេជោ ហ៊ុន សែន ដកតំណែង ឧត្តមសេនីយ៍ផ្កាយ ៣មួយរូប
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (៣០ មិថុនា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចដកតំណែងនិងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយ៣មួយរូប ព្រមទាំងបណ្តេញចេញពីនគរបាល ដើម្បីជាការព្រមានដល់អ្នកមានអំណាចទាំងអស់ព្រោះតែការប្រើពាក្យ មិនសមរម្យ ប្រមាថដល់មន្ដ្រីនគរបាលចរារណ៍ ដែលបានផាកពិន័យលើរថយន្ដរបស់គាត់”។
ឧត្តមសេនីយ៍ផ្ដាយ៣ ដែលត្រូវសម្ដេចតេជោ សម្រេចដកដំណែងនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
យោងតាមសារនៅលើ ទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាងដូច្នេះថា«ខ្ញុំបាន ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្តាប់សារចុះសារឡើងនូវការនិយាយរបស់ លោកឧត្តមសេនីយ៍។ ពាក្យ(អាប៉ូលីសចរាចរណ៍)ជាពាក្យមិនត្រឹមតែប្រមាថមើលងាយ ថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ននគរបាលចរាចរណ៍ទាំងមូល។
ខ្ញុំមិន នឹកស្មានដល់សោះថាគាត់ជាប៉ូលីសបែរជាប្រើពាក្យ “ អាប៉ូលីស” ចុះទំរាំប្រជាជនធម្មតាគាត់ហៅយ៉ាងម៉េចទៀតនៅពេលគាត់ខឹង?។
ខ្ញុំអត់មានជម្រើសឱ្យល្អក្រៅពីសំរេចចិត្តទាំងការឈឺចាប់ និងសោកស្តាយដើម្បីដកតំណែងនិងឋានន្តរស័ក្តិព្រមទាំងបណ្តេញគាត់ចេញ ពីនគរបាលប៉ុណ្ណោះ។ នេះជាគំរូសំរាប់អ្នកមានអំណាចទាំងអស់ឱ្យ ចេះគោរពច្បាប់ ចេះប្រើពាក្យសំដីមានសុជីវធម៌ មានគុណធម៌ និងសីលធម៌។
ខ្ញុំក៏សុំអំពាវនាវផងដែរ ចំពោះនគរបាលចរាចរណ៍សុំមានពាក្យសំដី និងអកប្បកិរិយាថ្លៃថ្នូរចំពោះប្រជាជនបើទោះជាគាត់មាន ការរំលោភច្បាប់ដោយអចេតនា ឬដោយចេតនាក្តី”៕