ស្រីមុំ​​ចូល​ខ្លួន​​បំភ្លឺ​​​ពាក់​ព័ន្ធ​​នឹង​​សំណុំ​រឿងស​ញ្ចារកម្ម​

សារព័ត៌មាន​ Cambodia News/
នៅ​​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ​នេះ កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​មេធាវី​ការពារ​សិទ្ធិ​របស់​នាង​គឺ​ លោក គឹម វាសនា បាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ ដោយការ​ចូល​ខ្លួន​បកស្រាយ​បំភ្លឺ​របស់​ស្រីមុំ នៅ​ចំពោះមុខ​តំណាង​អយ្យការ​នេះ

គឺពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម​ក្នុងនាម​​ជា​ដើមបណ្តឹង​ប្តឹង លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។
ស្រីមុំ និង លោក​កឹម សុខា ដែល​ត្រូវបាន តំណាង​អយ្យការ​និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ក្រុង​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ ​ជា​ច្រើនលើក​ច្រើនសារ​នោះ​បាន​បង្ហាញ​ខ្លួន​តាម​កា​រ​កោះហៅ ខណៈ​ដែល​​លោក កឹម សុខា​បាន​បដិសេធ​ម្តង​ហើយ​​ម្តងទៀត​ថា​មិន​ចូលខ្លួន​បំភ្លឺ​ជាដាច់ខាត រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ ក៏​លោក កឹម សុខា​មិន​ព្រម​ចូល​ខ្លួន​តាម​កោះ​​ហៅ​របស់​ចៅក្រម​ស៊ើបសួរ​​ដែរ៕

3

Related Articles

Back to top button
Close
Close