លោក​ អូបាម៉ា​​ ថា ​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា ​ខ្មាន់​កាំ​ភ្លើង​នៅ ​Orlando​ ជា​ក្រុម​ (IS)​

សារព័ត៌មាន​ Cambodia News/

អាមេរិក (១៤ មិថុនា ២០១៦) ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាបានឱ្យដឹងថា មិនមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាខ្មាន់កាំភ្លើងនៅ Orlando ត្រូវបានដឹកនាំដោយក្រុមរដ្ឋអ៊ីស្លាមដែលគេហៅថា (IS) នោះ​ទេ។

លោក អូបាម៉ា បានបន្ថែមថា ការស៊ើបអង្កេតទៅក្នុងការវាយប្រហារទៅលើក្លឹបរាត្រីមនុស្សស្រឡាញ់ភេទដូចគ្នា ដែលក្នុងនោះមនុស្ស 49 នាក់​ត្រូវ​បាន​ស្លាប់​នេះ​ត្រូវ​បាន​ គេចាត់ទុកថាជាការស៊ើបអង្កេតរបស់ភេរវកម្មមួយ។

ការបាញ់ប្រហារ ​ ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកចុងក្រោយនេះបានបញ្ចប់នៅពេលដែលប៉ូលិសបានបាញ់ Mateen ស្លាប់។ ការវាយប្រហារនេះបានបន្សល់មនុស្ស 53 នាក់រងរបួស។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តនៅ Orlando តំបន់បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនជនរងគ្រោះកំពុងត្រូវបានទទួលការព្យាបាលនៅទីនោះ ហើយ​អ្នក​ជំ​ងឺ ដែល​ជា​​ជន​រង​គ្រោះ​ ៥នាក់កំ​ពុង​ស្ថិតនៅក្នុង​​ស្ថានភាពយ៉ាងធ្ងន់ធ្ងរ៕ ប្រែ​សម្រួល​ដោយ ៖ សារព័ត៌មាន​យុវវ័យថ្មី​

6

 

Related Articles

Back to top button
Close
Close