សម្ដេច​​តេ​ជោ ​ហ៊ុន​​ សែន ​អញ្ជើញ​​ប្រគល់​​សញ្ញា​ប័ត្រ​ ដល់​និស្សិត​ជ័យលា​ភី ​ថ្នាក់​បរិបញ្ញា​ប័ត្រ​ និង​បញ្ញាប័​ត្រជាន់ខ្ពស់​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ( ១៣ មិថុនា ២០១៦) ៖  នៅព្រឹកថ្ងៃទី១៣ខែមិថុនានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិបញ្ញាប័ត្រ និងបញ្ញាប័ត្រជាន់ខ្ពស់ចំនួន ៣.៧៤៦នាក់ និងប្រកាស ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

យោងរបាយការណ៍រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ឯកឧត្ដម ហង់ ជួនណារ៉ុន បាន បង្ហាញថា ៖ វិស័យអប់រំ ជាវិស័យអាទិភាពមួយ ក្នុង​ចំណោម​វិស័យ​អាទិ​ភាព​ធំៗ​ជាច្រើន ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ប្រជែងឈ្នះ នៅលើគ្រប់កាលៈទេសៈ និងគ្រប់ការដ្ឋានកំណែទម្រង់ ដើម្បីបម្រើឱ្យតម្រូវការ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងក្នុង ដំណាក់កាល នៃសមាហរណកម្ម អាស៊ាន និងពិភពលោក។

ឯកឧត្ដម បន្តថា​ ដោយមើលឃើញពីសារៈសំខាន់នៃវិថីសូត្រសមុទ្រ នាសតវត្សរិ៍ទី២១ ទើបដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​បង្កើត​មជ្ឈមណ្ឌលនេះឡើងក្នុងគោលបំណង លើកកម្ពស់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងអ្នកស្រាវជ្រាវ ខ្មែរយើង លើវិថីសូត្រសមុទ្រនេះ ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ឡើងថែមទៀត៕

5 3

Related Articles

Back to top button
Close
Close