ផ្លូវថ្នល់នៅកណ្តាលរដ្ឋធានីកាណាដា បាក់គួរឱ្យភ្ញាក់ផ្អើល
សារព័ត៌មាន Cambodia News/
កាណាដា (០៩ មិថុនា ២០១៦) ៖ ផ្លូវថ្នល់មួយបានបាក់មួយកង់នៅកណ្តាលទីក្រុងអុតតាវ៉ា រដ្ឋធានីកាណាដា កាលពីថ្ងៃទី៨ មិថុនា ដែលញ៉ាំងឱ្យមានការជម្លៀសមនុស្សចេញពីអគារមួយ សណ្ឋាគារមួយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ។
ព្រឹក ថ្ងៃទី៨ មិថុនា នោះមហាវិថី RIDEAM ជាមហាវិថីសំខាន់មួយនៃទីក្រុងអុតកាវ៉ា បានបាក់មួយកង់ប្រវែងជាង១០ម៉ែត្រ គឺ បាក់ទាំងស្រុងតែម្តង ហើយបង្កើតជាជង្ហុកធំមួយជម្រៅជិត៥ម៉ែត្រ។
អភិបាលក្រុងលោក JIM WATSON ថ្លែងថា ពុំមានសេចក្តីរាយការណ៍ពីជនរងគ្រោះណាម្នាក់ ឬក៏មនុស្សបាត់ខ្លួនឡើយ ។ ក៏ប៉ុន្តែរថយន្តមួយគ្រឿងធ្លាក់ចូលក្នុងរណ្តៅ ។
អាជ្ញាធរ វាយតម្លៃថា ដោយសារការធ្លាយបណ្តាញទឹកមួយដែលជាប្រភពនៃការស្រុតបាក់ថ្នល់នេះ តែពុំបញ្ជាក់ពីការប៉ះពាល់ខ្លាំងដល់ការងារសាងសង់ដែលកំពុងធ្វើ ផ្លូវមេត្រូក្រោមដីមួយឡើយ ៕ ប្រែសម្រួលដោយ៖ សារព័ត៌មានយុវវ័យថ្មី/