ក្រសួង​ព័ត៌​មាន​ព្រមាន​ចាត់​វិធាន​ការ​លើ​ស្ថាប័ន​ព័ត៌​មាន​ដែល​មិន​ប្រើ​គោរ​មងារ​សម្ដេច​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (១៣ ឧសភា ២០១៦) ៖ ក្រសួង​ព័ត៌មាន កាល​ពី​​ថ្ងៃ​ទី​១២ ខែ​ឧសភា ព្រមាន​ចាត់​វិធានការ​លើ​ស្ថាប័ន​សារព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ប្រើ​ គោរមងារ​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ក្រសួង​ព័ត៌​មាន ​កោះ​ហៅ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ជាង ៣០ ទៅ​ណែនាំ​ពី​ការ​ប្រើ​គោរមងារ​សម្ដេច នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន។

ក្រសួង ​ព័ត៌មាន ទុក​ពេល​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​រហូត​ដល់​ចុង​ខែ​មិថុនា ពិចារណា​ពី​ការ​ប្រើ ឬ​មិន​ប្រើ​គោរមងារ​សម្ដេច​សម្រាប់​​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ព្រះមហាក្សត្រ​ បាន​ប្រទាន​គោរមងារ​ជា​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន។

ការ ​ណែនាំ​ជា​ថ្មី​របស់​ក្រសួង​ព័ត៌មាន ដោយសារ​រហូត​មក​ទល់​ពេល​នេះ​នៅ​មាន​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​មិន​ទាន់​ ប្រើ​គោរមងារ​សម្ដេច​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ពួកគេ​នៅ​ឡើយ ដោយ​គ្រាន់តែ​ប្រើប្រាស់​តួនាទី​របស់​បុគ្គល​ដែល​ទទួល​បាន​គោរម​ងារ​ជា​ សម្ដេច​ទាំង​អស់​នោះ​ប៉ុណ្ណោះ។

បច្ចុប្បន្ន ​បុគ្គល ឬ​អ្នក​នយោបាយ​ដែល​មាន​គោរមងារ​សម្ដេច មាន​ដូចជា​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​រដ្ឋ​សភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​ព្រឹទ្ធ​សភា សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​សម្ដេច​ក្រឡាហោម ស ខេង៕

1

 

Related Articles

Back to top button
Close
Close