មនុស្ស​ជាង ៦០​​នាក់​​រ​ង​​របួស​​ក្នុង​​គ្រោះ​​រញ្ជួយ​​ដី​​នៅ​​តំបន់​​ទី​​បេ​​ប្រទេស​​​ចិន​

សារព័ត៌មាន​ Cambodia News/

ចិន (១២ ឧសភា ២០១៦) ៖ ​ប្រតិបត្តិ​ការណ៍​ជួយសង្គ្រោះ និង​ស្វែងរកបាន​បន្ត​ធ្វើនៅតំបន់រញ្ជួយ​ដី​កម្រិត 5.5​ នៃ​រង្វាស់រ៉ិកទ័រ ដែល​បាន​​ប៉ះទង្គិច​លើ​ស្រុកដឹង​គីន ​ក្នុង​ទីក្រុងកាំបូ តំបន់ទី​បេរបស់​ប្រទេស​ចិន​នៅ​ម៉ោង 09:15​នាទី​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។​

​ ​យោង​តាមអាជ្ញាធរក្នុង​តំបន់ឲ្យ​ដឹង​ថា ការ​រញ្ជួយដែលប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ទីក្រុងមួយចំនួន​ បានបណ្ដាលឲ្យ​មនុស្ស​ជាង ​៦០​នាក់រង​របួសក្នុង​នោះមាន ​៧នាក់របួសធ្ងន់ធ្ងរ​។​

ប្រភព ​ពី​ការិយាល័យ​សង្គ្រោះបន្ទាន់ របស់​រដ្ឋាភិបាលប្រចាំតំបន់បញ្ជាក់​ថា មនុស្ស​រង​របួស​ទាំង​អស់នោះមកពីទីក្រុងកាតា ដែល​ជាចំនុចរង​ការ​រញ្ជួយ, បច្ចុប្បន្នត្រូវ​បានសម្រាក​ព្យាបាលនៅមន្ទីរពេទ្យប្រជាជន​។ ផ្ទះ​មួយ​ចំនួនបាន​ដួល​រលំ ស្ពាន និង​ផ្លូវថ្នល់​ត្រូវ​បាន​រង​ការបំផ្លាញ អំឡុងរញ្ជួយ​ដីនោះ។

​​អាជ្ញាធរ​និយាយ​ថា ក្រោយការ​រញ្ជួយ​ដី​ជម្រក​បណ្ដោះអាសន្នចំនួន ​៥ ត្រូវ​បាន​សាងសង់​ក្នុងស្រុកដឹង​គីន​សម្រាប់​ជន រង​គ្រោះ​។ នៅ​ម៉ោង 22:00 ទីក្រុង​កាតាបានជួបការ​រញ្ជួយ​ ៣​ដង។ ប្រជាពលរដ្ឋប្រហែល 4,041​នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ជម្រក​បណ្ដោះអាសន្ន​ រីឯផ្ទះជាង​ ៥០ខ្នងត្រូវ​បានសាងសង់ឡើងវិញ ខណៈផ្លូវរង​ការខូចខាតទាំងស្រុង​៕

10

 

Related Articles

Back to top button
Close
Close