ក្រុមអ្នកតស៊ូមតិជនភៀសខ្លួនបង្ហាញពីការព្រួយបារម្ភអំពីការបណ្តេញជនជាតិតាមឹល
ក្រុមអ្នកតស៊ូមតិសិទ្ធិជនភៀសខ្លួនបានឲ្យដឹងថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស្វែងរកសិទ្ធិជ្រកកោនតាមីលមួយរូបដែលត្រូវ បានបញ្ជូនត្រឡប់ពីប្រទេសអូស្ត្រាលីកាលពីថ្ងៃពុធ។
បុរសជនជាតិតាមឹលនេះបានជាប់ឃុំខ្លួនក្នុងមណ្ឌលឃុំឃាំង ក្នុងទីក្រុងមែលប៊ិន ហើយបានទៅដល់ប្រទេសស្រីលង្កាកាលពីរសៀលម្សិល មិញទោះបីជាមានការអំពាវនាវចុងក្រោយពីអង្គការសហប្រជាជាតិមិនឲ្យ បញ្ជូនរូបលោកត្រឡប់ទៅវិញក៏ដោយ។
លោកស្រី Sue Bolton មកពីក្រុមតស៊ូមតិជនភៀសខ្លួនបានមានប្រសាសន៍ថាសាច់ញាតិរបស់ បុរសនេះបានរង់ចាំជាង ១៤ម៉ោងនៅខាងក្រៅ ព្រលានយន្តហោះ Colomboប៉ុន្តែនៅមិនទាន់បានជួបរូបលោកទៀត។
លោកស្រីបានមាន ប្រសាសន៍ថាពួកគេមានការភ័យខ្លាចថារូបលោក ត្រូវគេឃុំឃាំង និងអាចរងនូវការធ្វើទារុណកម្មដោយអាជ្ញាធរដែល បានចោទប្រកាន់ រូបលោកថាមានជាប់ទាក់ទងជាមួយនឹងក្រុមខ្លាតាមឹល៕(Radio Australia)