ក្រសួង​​​​ការ​​ងារ​​​ កំណត់​​​​បុណ្យ​​ជាតិ​ ដែល​​ប៉ះ​ចំ​ថ្ងៃអាទិត្យ​ត្រូវ​លើក​មក​ឈប់​ថ្ងៃ​ចន្ទ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (០៦ ឧសភា ២០១៦) ៖ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​កំណត់​ថា​ ប្រសិនបើ​ពិធីបុណ្យ​ជាតិ​ទាំងឡាយ​ណា​ ដែល​ត្រូវ​ប៉ះ​ចំ​ថ្ងៃអាទិត្យ​ ក្រសួង​នឹង​អនុញ្ញាត​ ឱ្យ​មន្ត្រីរាជការ​ ឬ​គ្រឹះស្ថាន​ទាំងអស់​ លើក​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ចន្ទ​ មួយ​ថ្ងៃ​ទៀត​។

​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើក​ឡើង​ថា​ ករណី​នៃ​ការ​ឈប់​សង​នេះ​គឺ​ ច្បាប់​ការងារ​បាន​កំណត់​តាំងពី​ឆ្នាំ​១៩៩៧​ មក​ ។​ លោក​ថា​ រាល់​ការ​ឈប់​ទាំងឡាយ​ណា​ដែល​ប៉ះ​ចំ​ថ្ងៃអាទិត្យ​ គឺ​ត្រូវ​បាន​ឈប់​សង​១​ថ្ងៃ​ គឺ​លើក​មក​ថ្ងៃ​ចន្ទ​។​ រីឯ​ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ​ គឺ​ផ្អែក​ទៅ​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ៕

Capture

 

Related Articles

Back to top button
Close
Close