មនុស្សជាង ២០០នាក់ត្រូវបានកងកម្លាំងបារាំងសង្គ្រោះតាមសមុទ្រមេឌីទែរ៉ាណេ
សារព័ត៌មាន Cambodia News/
បារាំង (១៩ មេសា ២០១៦) ៖ ក្រុមអន្តោប្រវេសន៍ចំនួន ២១៤នាក់ត្រូវគេសង្គ្រោះចេញពីទុកជាច្រើនគ្រឿង ក្នុងពេលបើកបរនៅមហាសមុទ្រមេឌីទែរ៉ាណេ និងត្រូវបានគេដឹកជញ្ជូនទៅដល់កំពង់ផែស៊ីស៊ីលាន ក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃចន្ទម្សិលមិញ។
សេចក្តីរាយការណ៍ឲ្យដឹងថា ក្នុងចំណោមក្រុមអន្តោប្រវេសន៍នេះមានទាំងកុមារចំនួន ៦៤នាក់ផងត្រូវបានកងកម្លាំងប្រទេសបារាំងសង្គ្រោះ ដោយប្រើប្រាស់នាវាជីនហ្វ្រង់ស្វ័រដេនីអូ។
ក្រុមអ្នកតំណាងអង្គការសង្គ្រោះកុមារនៅឯកំពង់ផែឲ្យដឹងថា សញ្ជាតិក្រុមអន្តោប្រវេសន៍មានជនជាតិអេត្យូពី, ស៊ូដង់, សូម៉ាលី, កាមេរ៉ូន, អេហ្ស៊ីប, យេមែន និងជនជាតិអេរីត ដែលត្រូវគេជឿថា ទូករបស់ពួកគេបានចាកចេញពីប្រទេសអេហ្ស៊ីប។
ក្រុមមន្ត្រីប្រទេសក្រិក, អ៊ីតាលី និងអេហ្ស៊ីបឲ្យដឹងថា មនុស្សជិត ៤០០នាក់ភាគច្រើននៃពួកគេជាជនជាតិសូម៉ាលី បានក្រឡាប់ទូកក្នុងពេលធ្វើដំណើរទៅជិតដល់ឆ្នេរសមុទ្រ អេហ្ស៊ីប ក្នុងពេលដែលគេបានកំណត់ទៅឲ្យដល់ប្រទេសអ៊ីតាលី តាមរយៈទូកជាច្រើនគ្រឿងនោះ។ នាឱកាសនោះកងកម្លាំងអេហ្ស៊ីបក៏បានសង្គ្រោះមនុស្សជាង ១០៨នាក់ និងរកឃើញសាកសពចំនួន ៦នាក់ប៉ុណ្ណោះ៕