ចិន បើកទំនប់ទឹកជាច្រើនកន្លែង ដើម្បីសង្គ្រោះគ្រោះរាំងស្ងួត នៅអាស៊ីអាគ្នេយ៍
សារព័ត៌មាន Cambodia News/
ចិន (១៨ មេសា ២០១៦) ៖ គេហទំព័ររបស់Aljazeera ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី១៧មេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រទេសចិនបានសម្រេចចិត្តបើកទំនប់ទឹកធំៗ ជាច្រើនកន្លែងរបស់ខ្លួន ក្នុងការជួយសង្រ្គោះប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យមានការធូរស្រាល ពីគ្រោះរាំងស្ងួតដែលកំពុងជួបប្រទះ។
ការបើកទំនប់ទឹកជាច្រើនកន្លែងនេះ ហាក់ដូចជា មិនបានធ្វើឲ្យធូរស្រាលតិចតួចបំផុត បើធៀបទៅនឹងប្រជាជនរស់នៅប្រមាណជាង២០លាននាក់ នៅក្នុងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
ប្រទេសជាច្រើនក្នុងតំបន់ ដែលកំពុងទទួលរងអាកាសធាតុដែលកាន់តែក្តៅឡើងៗ និងភាពរាំងស្ងួតដ៏អាក្រក់ មិនធ្លាប់មានដូចជា នៅប្រទេសថៃដែលកំពុងទទួលរងនូវគ្រោះរាំងស្ងួត ដែលមិនធ្លាប់មាន អស់ជាងមួយទសសវត្សរ៍ ដោយក្នុងនោះខេត្តចំនួន១៤ ក្នុងចំណោម៧៦ កំពុងជួបវិបត្តិនេះក៏ដូចជានៅវៀតណាម បានបញ្ជាក់ថាអាកាសធាតុមិនល្អ ដែលមិនធ្លាប់ជួប នៅក្នុងរយៈពេល៩០ឆ្នាំ មកហើយ៕