វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មីនា ២០១៦) ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» និងស្ពានមួយខ្សែប្រវែង ១៨០ម៉ែត្រ នៅក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាទឹកដីកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
អគារសិក្សា ដែលសម្ពោធនៅថ្ងៃនេះមានចំនួនមួយខ្នង កម្ពស់ ៣ជាន់ ស្មើ ២៤បន្ទប់។ សមិទ្ធផលអគារសិក្សា និងស្ពាននៅលើទឹកដី នៃខេត្តត្បូងឃ្មុំនេះ ជាសមិទ្ឋផលថ្មីមួយ ទៀតក្នុងការចូលរួមបម្រើជាប្រយោជន៍យ៉ាងសំខាន់បន្ថែមទៀតដល់ការ បណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះទៀតផង។ កម្មវិធីនឹងត្រូវចាប់ផ្តើមនៅម៉ោង ៨ និង ០០ នាទី ព្រឹក៕