ឆ្នាំ២០១៥ កម្ពុជា ទទួលបានមេដាយ ៤៦គ្រឿង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មីនា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ហ្សង ជួនណារ៉ុន បានមានប្រសាសន៍ ក្នុងឳកាសសន្និបាត នាថ្ងែទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា ក្នុងឆ្នាំ ២០១៥ ប្រទេសកម្ពុជា ទទួលបានមេដាយ ពីការប្រកួតជា លក្ខណៈអន្តរជាតិ សរុបចំនួន៤៦គ្រឿង ក្នុងនោះមេដាយមាស ៩គ្រឿង, មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរិទ្ធ២៦គ្រឿង។
ដោយក្រសួងអប់រំអត្តពលិក កម្ពុជា ចូលរួមការប្រកួតប៉េតង់ ជើងឯកពិភពលោក និងអាស៊ីអគ្នេយ៍ ទទួលបានមេដាយមាស ៥គ្រឿង, មេដាយ ប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ ១០គ្រឿង,កីឡាស៊ីហ្គេមលើកទី ២៨ ទទួលបានមេដាយមាស ១គ្រឿង,មេដាយប្រាក់ ៥គ្រឿង និងមេដាយ សំរិទ្ធ ៩គ្រឿង និងកីឡាវ៉ូវីណាមជើងឯក ពិភពលោកលើកទី៥ ទទួលបានមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង។
ក្រសួងអប់រំបន្តអប់រំការលើកកម្ពស់ វិស័យកីឡា លើកគោលនយោបាយជាតិស្តី ពីការអភិឌ្ឍវិស័យ អប់រំកាយ និងកីឡា ពីរាជរដ្ឋាភិបាល ដូចជាៈកែសម្រួលប្រកាស អន្តរក្រសួង ស្តីពីគោលការណ៍ ចំណាយសម្រាប់ប្រមូលផ្តុំ ហ្វឹកហ្វឺនក្រុមជម្រើសជាតិ និង គោលការណ៍ ផ្តល់ប្រាក់រង្វាន់ដល់ ជ័យលាភីពីការ ប្រកួតជើងឯកអន្តរជាតិនានាផងដែរ៕