របបយោធាថៃដាក់សម្ពាធបណ្ដាញ Facebook និង Line

សារព័ត៌មាន​ Cambodia News​/

ថៃ (០១ កុម្ភៈ ២០១៦) ៖ មន្ដ្រី​ជាន់ខ្ពស់​ថៃ ​កាលពី​ថ្ងៃ​ទី​៣១ ​មករា​ បានឲ្យដឹងថា រដ្ឋាភិបាល យោធា​ថៃ​នឹង​ព្យាយាម​បញ្ចុះ​បញ្ជូល​ក្រុមហ៊ុន​ប្រព័ន្ធ​ ផ្សព្វផ្សាយ​សង្គម មាន​ហ្វេ​ស​ហ៊ុ​ក ​និង​ឡាញ ឲ្យ​អនុវត្ដ​តាម​ការបញ្ជា​របស់​តុលាការ ដើម្បី​លុបចោល​នូវ​មាតិកា​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដែល​អាច​ប៉ះពាល់​ដល់​សន្ដិភាព​និង​សណ្ដាប់ធ្នាប់​ក្នុង​ប្រទេស​ថៃ​។​

សមាជិក ​ក្រុមប្រឹក្សាភិបាល​លោក ​Pisit Paoin ប្រាប់​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រថា រដ្ឋាភិបាល​ថៃ​បាន​ពង្រីក​បទបញ្ជា​របស់​តុលាការ ដើម្បី​លុបបំបាត់​ចោល​នូវ​ការ​បង្ហោះ​មាតិកា​ឬ​ចំណងជើង​អត្ថបទ​ផ្សេងៗ​លើ​ ហ្វេ​ស​ប៊ុកនិង​ឡាញ ដែល​វា​អាច​បំផ្លាញ​ដល់​ប្រទេសជាតិ និង​ប៉ះពាល់​ដល់​របប​រាជានិយម ក៏ដូចជា​ប៉ះពាល់​សន្ដិភាព សណ្ដាប់ធ្នាប់ ក្នុង​ប្រទេស​ទាំងមូល​។ ការស្នើ​សុំ​បែបនេះ ដោយសារ​កន្លងមក​ក្រុមហ៊ុន​ទាំង​ពីរ​កម្រ​នឹង​អនុវត្ដ​តាម​បទបញ្ជា​។​

ចំពោះ ​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល ដែល​ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លុបចោល​នូវ​ការ​បង្ហោះ​សារ​នយោបាយ​ ផ្សេងៗ មិន​ទទួល​បាន​ប្រសិទ្ធភាព​ទេ​កន្លងមក ទោះបីជា​រដ្ឋាភិបាល​ថៃ​បាន​បិទ​គេហទំព័រ​រាប់ពាន់ ដែល​បង្ហោះ​សារ​ប៉ះពាល់​ដល់​ព្រះ​មហាក្សត្រ​រួច​មកហើយ​ក្ដី​។ ដោយ ឡែក ការចាប់ខ្លួន​មនុស្ស ស្ថិតក្រោម​ច្បាប់​ប្រឆាំង​ការ​រិះ​ដល់​របប​រាជានិយម ក៏​កើនឡើង​ជា​លំដាប់​។ ក្រៅពីនេះ របប​យោធា​បាន​បង្កើន​យុទ្ធនាការ​បង្ក្រាប ចំពោះ​អ្នក​រិះគន់​របប​យោធា​ផង​ដែរ​៕

1

 

 

Related Articles

Back to top button
Close
Close