ក្រសួងការបរទេសចិនថ្លែងថា​ ប្រទេសBRICS បានក្លាយជាកម្លាំងដឹកនាំដ៏ពិតប្រាកដនៃបណ្តាប្រទេសសកលខាងត្បូង

Cambodia News

ថ្ងៃទី ១១ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានសួរថា ប្រទេសចិនប្រកាសព័ត៌មានថា​ លោកXi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៨ តើចិនមានការរំពឹងទុកអ្វីខ្លះចំពោះកិច្ចប្រជុំលើកនេះ?

លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការ BRICS។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ លោកXi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ហើយនឹងធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយបណ្តាមេដឹកនាំនៃប្រទេស BRICS អំពីបញ្ហាសំខាន់ៗ ដូចជាស្ថានការណ៍អន្តរជាតិបច្ចុប្បន្ន ការអភិវឌ្ឍយន្តការ BRICS និងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាដើម ព្រមទាំងនឹងលើកឡើងនូវគំនិតផ្តួចផ្តើមដ៏សំខាន់របស់ប្រទេសចិន ដើម្បីកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ “កិច្ចសហប្រតិបត្តិការ BRICS+ “។ ប្រទេសចិនរីករាយធ្វើការជាមួយបណ្តាភាគី BRICS ដើម្បីជំរុញ “កិច្ចសហប្រតិបត្តិការ BRICS+ ” ឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពនិងយូរអង្វែង ដើម្បីរួមចំណែករបស់ BRICS ក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

លោកស្រី Mao Ning បានបន្ថែមថា ប្រទេសចិន និងឥណ្ឌាកំពុងរៀបចំឱ្យមានកិច្ចប្រជុំទ្វេភាគីរវាងលោកXi Jinpingប្រធានរដ្ឋចិន និង លោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា ដែលនឹងក្លាយជាកិច្ចជំនួបជាប់ៗគ្នាបីឆ្នាំរវាងមេដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ចជំនួបនៅទីក្រុង Kazanនិងទីក្រុង Tianjin៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close