សម្តេច​ ហ៊ុន សែន ប្តេជ្ញា​បញ្ឈប់​ការជក់បារី ដើម្បី​​​សុខភាព​ផ្ទាល់ខ្លួន ​ភរិយា និងកូនចៅ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៨ មករា ២០១៦) ៖ សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សរសេ​រលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួនថា ខ្ញុំ​មិន​អាច​ណែនាំ ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​ជក់​បារី​បាន​ទេ ប្រសិនបើ​ខ្ញុំ​នៅតែ​បន្ត​ជក់​។ ព្រោះថា​បោស​បើ​សំអាតផ្ទះ​ខ្លួនឯង​មិន​ស្អាត​ផង តើ​ទៅ​បោសសំអាត​ផ្ទះ​គេ​យ៉ាងណា​? សម្តេច​ហ៊ុន សែន បាន​បាន​ក្លាយទៅជា​អ្នក​ជក់បារី ក្រោយ​ពី​ចូល​កងទ័ព​។ ដោយ​ចាប់ផ្តើម​ពី​ការរៀន​ជក់ ដែល​ការជក់​នៅពេលនោះ គឺ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ការងារ កាត់បន្ថយ​មូស និង​សត្វល្អិត​ខាំ​។

សម្តេច​​បាន​សរសេរ​បន្តថា ដោយសារ​ការ​ទម្លាប់​បែប​នេះ​ធ្វើឱ្យ ការជក់​នេះ ក្លាយទៅជា​ឆ្ងាញ់​ហើយ​ញៀន និង​បន្ត​មក​ទៀត សម្តេច​ហ៊ុន សែន បាន​ជក់​ដើម្បី​ការគិត​។ យុទ្ឋជន​នៅ​អង្គភាព​នៅ​សម័យ​នោះ​ស្ទើរតែ​១០០% ដែល​ចេះ​ជក់បារី ។ ថ្វី​បើ​ស្ថិតក្នុង​ស្ថានភាព​ភាពលំបាក​ក្នុង​ការរក​ថ្នាំជក់ សម្តេច​ហ៊ុន សែន បាន​ស្វែងរក​ស្លឹក​ល្ហុង និង​ស្លឹកឈើ​ផ្សេងៗ​មក​ជក់​ជំនួស​បារី​។​

​នៅពេល​អាពាហ៌ពិពាហ៌​កូនស្រី​សម្តេច ​​បាន​និយាយ​ទៅកាន់​អ្នកចូលរួម​ក្នុង​ពិធី​ដែល​មាន​ទាំង​ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ថា ប្រសិនបើ​ខ្ញុំ​មាន​ចៅ ខ្ញុំ​នឹង​ឈប់​ជក់បារី ធ្វើអោយ​ភ្ញៀវ​ចូលរួម​ទះដៃ​អបអរសាទរ​យ៉ាងខ្លាំង​។

នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០០០ ចៅស្រី​របស់​សម្តេច​បាន​ចាប់កំណើត ប៉ុន្តែ​សម្តេច​នាយករដ្ឋមន្ត្រី​នៅតែ​មិន​អាច​ប​ផ្តាច់ការ​ជក់​បារី​បាន​។​ ​រហូតមក​ដល់​ខែ​មិនា ឆ្នាំ​២០១៤ ទើប​សម្តេច ប្តេជ្ញា​បញ្ឈប់​ការជក់បារី  ដែល​ការប្តេជ្ញា​នេះ​សម្តេច​យល់ថា មិន​ត្រឹមតែ​បំពេញ​នូវ​ការសន្យា​ទេ ប៉ុន្តែ​គឺ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន សុខភាព​ភរិយា និង​ដើម្បី​សុខភាព​កូនចៅ​របស់​ខ្លួន​៕

២

 

Related Articles

Back to top button
Close
Close