រដ្ឋាភិបាល​​ជិត​អស់​អំណាច​​ភូមា​​ដោះលែង​​អ្នកទោស​នយោបាយ​​ជាង​​១០០​នាក់​

សារព័ត៌មាន​ Cambodia News​/

ភូមា (២២ មករា ២០១៦) ៖ ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​មហារ​ផ្ទៃ​ សុំមិនបញ្ចេញឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​Reuters​ថា អ្នកទោស​នយោបាយ​​ជាង​១០០​នាក់​​នឹង​ត្រូវ​ដោះលែង​ពី​មជ្ឈមណ្ឌល​ឃុំឃាំង​ទូទាំង​ប្រទេស នៅ​ពេល​ឆាប់ៗ​ខាងមុខ​។

នៅក្នុង​នោះ​ក៏​មាន​អ្នកទោសនយោបាយ​ស្ថិតក្នុង​ពន្ធនាគារ​Insein​ចំនួន​១៨​នាក់​ផង​ដែរ​។ សូមបញ្ជាក់​ថា Insein ជា​ពន្ធនាគារ​មួយ​ធំ​ជាងគេ​នៅក្នុង​ប្រទេស​ភូមា និង​ជា​ពន្ធនាគា​រក​ខ្វក់ ហើយ​មានកេរ្តិ៍ឈ្មោះ​មិនល្អ​ខាង​ធ្វើ​ទារុណកម្ម​អ្នកទោស ទាំង​ផ្នែក​ផ្លូវចិត្ត​និង​រាងកាយ​។ ពន្ធនាគារ​នេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដាក់​អ្នកទោសនយោបាយ​។​

ព្រឹត្តិការណ៍​ថ្មីៗ នៅក្នុង​ប្រទេស​ភូមា បាន​កើតឡើង​បន្ទាប់ពី​ឧបកា​រ​រី​រដ្ឋលេខាធិការ​អាមេរិក​លោក​Antony Blinken​កាលពី​ថ្ងៃ​ច័ន្ទ បាន​អំពាវនាវ​ឲ្យ​ភូមា ដោះលែង​អ្នកទោសនយោ​បាយ​​ទាំងអស់ឲ្យ​មាន​សេរី​ភា​ព​។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​នៅ​ការិយាល័យ ប្រធានាធិបតី​បញ្ជាក់ថា ការដោះលែង​អ្នកទោសនយោបាយ ធ្វើឡើង​ដើម្បី​ចូលរួម​ពិធី​រំលឹក​ខួប​នៃ​សន្និសីទ​សន្តិភាព​ព្រះពុទ្ធសាសនា​ពិភព លោក​នៅ​ថ្ងៃ​សុក្រ​នេះ​៕

1

 

Related Articles

Back to top button
Close
Close