ការ​ផ្ទេរសិទ្ធិ​​កាន់​កាប់​​ដី​​​ដើម្បីបង្កើត​​​ទូរទស្សន៍​​ព្រះអាទិត្យ​​នឹង​បញ្ចប់​​នៅ​​សប្តាហ៍​​នេះ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៨ មករា ២០១៦) ៖ ដំណើរការ​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​សម្រាប់​សាងសង់​ទូរទស្សន៍​ព្រះអាទិត្យ នឹង​បញ្ចប់​យ៉ាងយូរ នៅក្នុង​សប្តាហ៍​នេះ​។ បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​ក្នុង​ការ​កាន់កាប់​ដី​ហើយ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អនុវត្ត​ទៅតាម​ផែនការ​ដែល​មាន​ជា​បន្តបន្ទាប់ មានដូចជា​ការស្នើ​សុំ​ច្បាប់​ដាក់​អង់​តែ​ន​ទូរទស្សន៍​ជាដើម​។

នេះ​បើ​តាម​ការអះអាង​ពី​លោក​តុ វ៉ាន់​ចាន់ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទទួលបន្ទុក​ជំរុញ​ដំណើរការ​ទូរទស្សន៍ ព្រះអាទិត្យ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សូមបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ប្រមូល​ថវិកា​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ។ ហើយ​រហូត​មកដល់ពេលនេះ គណបក្ស​ប្រមូល​ថវិកា​បាន​ប្រមាណ​ជាង​៨០​ម៉ឺន​ដុល្លារ​ហើយ​។ បើ​តាម​គម្រោង គណបក្ស​ត្រូវការ​ថវិកា​ប្រមាណ​ជា ១​លាន​ដុល្លារ​កន្លះ ទៅ​៣​លាន​ដុល្លារ ដើម្បី​ដំណើរការ​ទូរទស្សន៍រ​បស់​ខ្លួន​៕

1

Related Articles

Back to top button
Close
Close