មន្រ្តីបក្សប្រជាជនកម្ពុជាប្រកែក មន្រ្តីបក្សប្រឆាំងថា

ដោយ សយ ដុល្លា

Cambodia News

លោក ជាម យៀប តំណាងរាស្រ្តបក្សប្រជាជនកម្ពុជាថ្លែងនៅក្នុងសន្និសិទការសែតនៅរសៀលថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១២។ រូប សយ ដុល្លា

ភ្នំពេញ៖ លោក ជាម យៀប តំណាងរាស្រ្តបក្សប្រជា ជនកម្ពុជានៅរសៀលថ្ងៃទី ២៥ កក្កដា នេះ  បាន បដិសេធន៍ថាមានមន្រ្តីបក្សប្រជាជនចុះចូលជាមួយ គណៈបក្សប្រឆាំង។ថ្លែងនៅក្នុងសន្និសិទការសែតមួយនៅឯ ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីវិលត្រឡប់មកពីបំពេញ ទស្សនៈកិច្ចនៅប្រទេសវៀតណាម លោក ជាម យៀប បានហៅកាលើកឡើងនេះគ្មានការពិត ដែលជាការ បំផុសផុលក្នុងន័យនយោបាយ។

លោកបានបញ្ជាក់ថា «ខ្ញុំមិនជឿថាមានមន្ត្រីបក្ស ប្រជាជនកម្ពុជាចុះចូលជាមួយនិងបក្សប្រឆាំងនោះទេ។ ខ្ញុំគិតថា អ្នកដែលនិយាយនោះគ្មានមូលដ្ឋាន ការពិត និងនិយាយចង់បានប្រជាប្រិយភាពតែប៉ុណ្ណោះ»”។

ការបដិសេធរបស់ លោក ជាម យៀប បានធ្វើឡើង បន្ទាប់ពី លោកស្រី មួ សុខហ៊ួ តំណាងរាស្ត្របក្ស សមរង្ស៊ី បាននិយាយថា មានមន្ត្រីជាន់ខ្ពស់របស់ គណបក្សប្រជា ជនកម្ពុជាម្នាក់គ្រោងនិងមកចូលរួមជា មួយគណបក្សសមរង្ស៊ី នៅមុនការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ ២០១៣ខាងមុខនេះ។

លោកជាម យៀប បានហៅកាលើកឡើងរបស់ លោកស្រី មួ សុខហ៊ួ ថា ចង់បានប្រជាប្រិយភាព ដោយ ភ្ជាប់ស្ថានការណ៍នេះទៅនឹងសម្ព័នភាពបក្សប្រឆាំងដែលទើបនិងបង្កើតនាពេលថ្មីៗនេះ។

លោកបានបន្តយ៉ាងដូចនេះថា “ប្រហែលជាគាត់ហ្នឹងចង់បានការចាប់អារម្មណ៍បន្តែមទៀត បន្ទាប់ ពីគាត់បានបង្កើតសម្ព័នភាពប្រជាធិបតេយ្យនាពេលប៉ុន្មានថ្ងៃថ្មីៗនេះ”។

គួរបញ្ជាក់ផងដែរថា កន្លងមកគេមិនដែលឃើញមានមន្ត្រីរបស់បក្សប្រជាជនកម្ពុជាចុះចូលជាមួយ គណ បក្សប្រឆាំងណាស់ គឺមានតែមន្ត្រីបក្សប្រឆាំងជាន់ខ្ពស់ជាច្រើនបាន ចុះចូលជាមួយបក្សប្រជា ជន៕

Related Articles

Back to top button
Close
Close