​​UN​បើក​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​ដក​ទាហាន​តួ​ក​គី​​ចេញពី​អ៊ីរ៉ាក់

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (១៨ ធ្នូ ២០១៥) ៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គកា​រសហ​ប្រជាជាតិ​បើក​កិច្ចប្រជុំ​ស្ដីពី​ពាក្យបណ្ដឹង​របស់​អ៊ីរ៉ាក់ ពាក់ព័ន្ធ​នឹង​តួ​ក​គី​ដាក់ពង្រាយ​ទាហាន​នៅ​ជំរុំ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​Mosul ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​១៨​ធ្នូ​។

តួ​ក​គី​បាន​ដាក់ពង្រាយ​កងទ័ព​ប្រមាណ​១៥០​នាក់​នៅក្នុង​តំបន់​Bashiqa​ប្រទេស​អ៊ីរ៉ាក់​នៅក្នុង​ខែ​នេះ គឺ​ក្នុង​គោលបំណង បណ្តុះបណ្តាល​កងជីវពល​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម​IS​។

ប៉ុន្តែ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយថា ខ្លួន​មិន​ស្វាគមន៍​វត្តមាន​ទាហាន​តួ​ក​គី​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ ដូច្នេះ​តួ​ក​គី​ត្រូវតែ​ដក​ទាហាន​ចេញ​ពី​ទឹកដី​អ៊ីរ៉ាក់​។

យ៉ាងណាក៏ដោយ នៅ​សប្ដាហ៍​នេះ តួ​ក​គី​បាន​ដកទ័ព​ចេញពី​អ៊ីរ៉ាក់​មួយចំនួន ហើយ​ប្ដូរ​ទាហាន​ទាំងនោះ​ទៅ​តំបន់​កងទ័ព​ឃឺ​ដរស់​នៅ ស្ថិត​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ដដែល​ជាប់​នឹង​តួ​ក​គី​។ ប៉ុន្តែ​ទីក្រុង​បា​ដា​ដ​បាន​អះអាងថា ទាហាន​តួ​ក​គី​ត្រូវតែ​ដក​ចេញ​ទាំងអស់ នៅលើ​ទឹកដី​អ៊ីរ៉ាក់​៕

4

 

Related Articles

Back to top button
Close
Close