កូរ៉េ​ខាង​ត្បូង​បាញ់​ព្រ​មាន​នា​វា​៣​គ្រឿង​​កូរ៉េ​ខាង​ជើង​ដែល​ឆ្លង​ចូល​ដែន​ទឹ​ក​ខ្លួន​

សារព័ត៌មាន​​ Cambodia News​/

កូរ៉េខាងត្បូង ​បាន​បាញ់គំរាម​ប្រមាណ​ជា​​១០​គ្រាប់​ នៅ​តំបន់​​ព្រំដែន​ ក្នុង​សមុទ្រ​​លឿង ​ការ​បាញ់​​នេះ​ មិនមែន​​ជា​ការ​បាញ់​ចោល​ទេ​ ហើយក៏​​មិនមែន​ជា​​ការបាញ់​​សាក​អាវុធ​ដែរ​ តែ​ជា​​ការបាញ់​​គំរាម​ ដល់​នា​វា​បី​គ្រឿង​ របស់​កូរ៉េ​​ខាងជើង​ ដែល​ឆ្លង​ចូល​ក្នុង​ដែនទឹក​​របស់ខ្លួន​។​ ​

នេះ​បើ​តាម​​ការបញ្ជាក់​ ពីមន្ដ្រី​​​ក្រសួង​​ការពារជាតិ​​កូរ៉េខាងត្បូង​។​ ក្រោយពេល​ដែល​​កូរ៉េ​ខាងត្បូង​ បាន​បាញ់​​គំរាម​ហើយ​ នាវា​ទាំងបី​មិន​បាន​បន្ដ​ដំណើរ​​ទៅមុខ​ទៀត​ទេ​ គឺ​បាន​​បក​ក្រោយ​​វិញ​។​ រីឯ​មូលហេតុ​ នៃ​ការ​ឈ្លាន​ចូល​​ក្នុង​ដែនទឹក​ កូរ៉េខាងត្បូង ​គេ​នៅ​មិនទាន់​​ដឹង​​ពី​មូលហេតុ​ទេ​។​

ដោយឡែក​​តំបន់​ដែល​នាវា ​ទាំង​បី​​គ្រឿង​​បាន​ឆ្លង​ចូល​ ត្រូវ​គេ​ស្គាល់​ថា​​ជា​ខ្សែ​​ព្រំដែន​​មួយ​​ស្ថិតនៅ​​ភាគ​ជើង​។​ ខ្សែ​ព្រំដែន​នេះ​ទៀតសោត ​ ជា​ខ្សែ​ព្រំដែន​​ដែល ​លាតសន្ធឹង​ ​ពីឆ្នេរសមុទ្រ​​ភាគ​ខាងលិច​​នៃ​ឧបទ្វីប​​កូរ៉េ​ ចូល​ក្នុង​​សមុទ្រ​លឿង

20140521 Korea

Related Articles

Back to top button
Close
Close