ISISកំពុងហ្វឹកហាត់ក្មេងៗរាប់រយនាក់ឲ្យក្លាយជាភេរវករជំនាន់ថ្មីរបស់ខ្លួន
សារព័ត៌មាន Cambodia News/
អត្តរជាតិ (១៥ ធ្នូ ២០១៥) ៖ យោងតាមការផ្សាយពីបរទេសបានអោយដឹងថា ក្រុមឧទ្ទាមISISកំពុងតែហ្វឹកហាត់ក្មេងៗឲ្យក្លាយជាភេរវករជំនាន់ថ្មីដើម្បីធ្វើភេរវកម្មនៅជុំវិញពិភពលោកនេះបើយោងតាមមេប៉ូលិសម៉ាឡេស៊ីបានថ្លែងឲ្យដឹងនៅថ្ងៃច័ន្ទទី១៤ខែធ្នូឆ្នាំ២០១៥នេះ។
លោក Ayob Khan Mydin Pitchay មន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើភេរវកម្មរបស់ម៉ាឡេស៊ី ថ្លែងនៅក្នុងសិក្ខាសាលាមួយថា ក្មេងៗអាយុចាប់ពី ២ឆ្នាំឡើងទៅ ត្រូវបានក្រុម ISIS យកទៅហ្វឹកហាត់ឲ្យក្លាយជាភេរវករ ដោយការហ្វឹកហាត់ត្រូវបានធ្វើឡើងនៅក្នុងជំរំរបស់ពួកគេក្នុងប្រទេសស៊ីរី និងកាហ្សាក់ស្ថាន។
លោក Ayob បានបញ្ជាក់បន្ថែមទៀតថា ក្មេងៗប្រមាណជា ៥០០នាក់នៅជុំវិញពិភពលោក កំពុងតែហ្វឹកហាត់នៅក្នុងជំរំរបស់ ISIS ហើយលោកក៏កំពុងតែព្រួយបារម្ភផងដែរ ក្រុម ISIS មកបង្កើតជំរំនៅក្នុងប្រទេសម៉ាឡេស៊ី៕