បុរសម្នាក់ អាចនឹងត្រូវជាប់គុក ៣២ឆ្នាំ ដោយសារតែ ចុច Like លើរូបភាពព្រះមហាក្សត្រថៃ

សារព័ត៌មាន Cambodia News/

ថៃ (១៤ ធ្នូ ២០១៥) ៖ បុរសម្នាក់ប្រឈមមុខ នឹងការជាប់គុក ៣២ឆ្នាំ ក្រោយពេលដែលគាត់ ត្រូវគេរកឃើញថា បានចុច Like និងបានចែករំលែកទៅដល់មិត្តភក្តិចំនួន ៦០៨នាក់ លើរូបភាពកាត់តតាមកម្មវិធី Photoshop នៃព្រះមហាក្សត្រថៃ ភូមិបុលអាដឌុលយ៉ាដេត ។

បុរសម្នាក់ ដែលអាចប្រឈមមុខ នឹងការជាប់គុក ៣២ឆ្នាំ នោះមានឈ្មោះ Thanakorn Siripaiboon វ័យ ២៧ឆ្នាំ មុខរបរជាជាងមេកានិច ត្រូវបាន​ចោទប្រកាន់ពីបទចែករំលែករូបភាពមិនសមរម្យ នៅលើបណ្តាញសង្គមតាមរយ:ការចុច Like ដែលជាការមើលងាយទៅដល់ព្រះ​មហាក្សត្រថៃ។

គួរបញ្ជាក់ថា នៅប្រទេសថៃ ជនណាដែលបំពានដល់ព្រះមហាក្សត្រ ក្នុងចេតនាណាក៏ដោយ នឹងត្រូវជាប់គុករហូតដល់ទៅ ១៥ឆ្នាំ ក្នុងមួយករណី។ សំរាប់បុរសខាងលើវិញ បើសិនជារកឃើញថាពិតជា មានទោសមែននោះ រូបគេនឹងត្រូវជាប់គុក ចំនួន ៣២ឆ្នាំ៕

6

 

 

Related Articles

Back to top button
Close
Close